​លោក កឹម សុខា ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​

នៅថ្ងៃនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ជំនួប​នេះ​ប្រព្រឹត្តទៅ​បន្ទាប់ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវគេ​ដឹងថា​បាន​ពិភាក្សាគ្នា​ពី​ស្ថានភាព​ផ្លូវច្បាប់​របស់​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ពន្ធនាគារ និង​តម្រូវការ​ឲ្យ​សមាជិកសភា​មកពី​គណបក្សនយោបាយ​ទាំងអស់ អាច​ធ្វើការ​របស់គេ​បាន ដោយ​គ្មាន​ការភ័យខ្លាច​នឹង​ការរង​អំពើហិង្សា ឬ​ការគំរាមកំហែង​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​កម្ពុជា​ជាតិ និង​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ក្នុងជំនួប​នៅថ្ងៃនេះ ក៏​ដើម្បី​ពិភាក្សា​លើ​បញ្ហានយោបាយ​នានា រួមទាំង​សមាជ​ក្នុងពេល​ថ្មីៗ​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ហា​ជាមួយ​កម្មករ ការខិតខំ​ប្រឆាំង​អំពើពុករលួយ និង​ការរៀបចំ​សំរាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោតជាតិ​នៅពេល​ខាងមុខ​។​

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​ថ្លែង​ស្តីពី​គម្រោង​ផ្តួចផ្តើម​ក្នុងពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋអាមេរិក នៅ​កម្ពុជា ក្នុង​វិស័យសេដ្ឋកិច្ច នយោបាយ និង​ជំនួយ​បរទេស​។ ក្នុងជំនួប​ខាងលើនេះ សហរដ្ឋអាមេរិក​ត្រូវគេ​កត់សម្គាល់​ដែរ​ថា​មិន​ត្រឹមតែ​ជា​ប្រទេសមួយ​សំខាន់​ដែល​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​នោះទេ តែ​មហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ ក៏​តែងតែ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍ ក៏ដូចជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ផងដែរ​។​

គួរ​បញ្ជាក់ថា លោក កឹម សុខា នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​នយោបាយ នៃ​អង្គការសហប្រជាជាតិ មកពី​ទីក្រុង​ញូវយ៉ក​។ ក្នុងជំនួប​ពិភាក្សា​ការងារ គឺ​ភាគី​ទាំងពីរ​បាន​ផ្តោត​សំខាន់​ទៅលើ ស្ថានការណ៍​នយោបាយ​ក​ម្ពុ​ជា​បច្ចុប្បន្ន ជាពិសេស ស្ថានភាព​សិទ្ធិមនុស្ស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ មុនពេល​បោះឆ្នោត​៕

12592577_10153653914018224_2309908596206397968_n