Canon​ ​5D​ ​Mark​ ​IV​ ​ត្រៀម​បង្ហាញ​ខ្លួន​ជា​មួយ​មុខ​ងារ​ដ៏​អស្ចារ្យ​

យោង​តាម​គេហទំព័រ​ ​cameraegg​ ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ ​Canon​ ​នឹង​បញ្ចេញ​ម៉ូដែល​ថ្មី​នៃ​កំពូល​កាមេរ៉ារបស់​ខ្លួន​​ ​គឺ​ម៉ូដែល​ ​5D Mark IV​ ​នា​ខែ​តុលា​ ​ឆ្នាំ​២០១៦​ ក្នុង​តម្លៃ​ជាង​ ​៣៥០០ដុល្លារ​។​

 

Canon​ ​5D​ ​Mark​ ​IV​ ​ត្រៀម​បង្ហាញ​ខ្លួន​ជា​មួយ​មុខ​ងារ​ដ៏​អស្ចារ្យ​

 
ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ​Canon 5D Mark IV​ ​មាន​បំពាក់​នូវ​មុខ​ងារ​ពិសេសៗ​ជាច្រើន​ ​ដែល​មាន​ដូច​ជា​​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 4K, មាន​ភ្ជាប់​នូវ​មុខ​ងារ​ ​Wi-Fi​ ​និង​ ​GPS​ ​ស្រាប់​ក្នុង​ម៉ាស៊ីន​តែ​ម្ដង​។​ ​លើស​ពី​នេះ​ ​មុខ​ងារ​មួយ​ថ្មី​ដែល​ 5D ជំនាន់​មុន​ៗ​មិន​មាន​នោះ​ ​គឺ​ ​5D Mark IV​ ​មាន​បំពាក់​នូវ​អេក្រង់​ប្រភេទ​ Touch Screeen ផង​ដែរ​។​ ​
 
Canon​ ​5D​ ​Mark​ ​IV​ ​ត្រៀម​បង្ហាញ​ខ្លួន​ជា​មួយ​មុខ​ងារ​ដ៏​អស្ចារ្យ​

 
ក្រៅ​ពី​នេះ​សម្រាប់​លក្ខណៈ​ផ្សេង​ៗ​របស់​ Canon 5D Mark IV គឺ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​បាន​នោះ​ទេ​។​ ​ដូច​នេះ​មាន​តែ​រង់​ចាំ​មើល​នូវ​ការ​បង្ហាញ​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ ​Canon​ ​នា​ខែ​តុលា​ ​ខាង​មុខ​ប៉ុណ្ណោះ​៕​

 
អាន​បន្ត​ ៖ ​ Add-on ពិសេស​ប្រើ​ជំនួយ​​ត្រួត​ពិនិត្យ​​អក្ខរាវិរុទ្ធ​ខ្មែរ​​លើ​អ៊ីនធឺណិត

 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ cameraegg