លុប​បឹង​=​មហាសេដ្ឋី?

រាជធានី​ភ្នំពេញ​កាលពី​៥​ទស​វត្ស​មុន​នេះ កណ្តាល​ក្រុង​ទីណា​ក៏​បឹង​ដែរ ។ ចេញ​ផុត​ពី​ផ្សារ​ធំ​ថ្មី​សុទ្ធតែ​បឹង​...​ដូច​ជា​បឹង​រាំង បឹង​ព្រលិត ធ្លា​យមក​បឹង​កេងកង​...​ជា​ពិសេស​វត្ត​កោះ ពី​អតីតកាល​ជា​បឹងមាន​ជម្រៅ​ពី​៧​ម៉ែត្រ​ទៅ​១០​ម៉ែត្រ ។

បឹង​កណ្តាល​ក្រុង បូម​ដី​បំពេញ​ក្នុង​ឆ្នាំ​១៩៥៥ ប៉ុណ្ណោះ ។ សុទ្ធតែ​បឹង​...​អូរ​...​អូរ​ឫស្សី​...​ពេញទី​ក្រុង​បែប​នេះ បើ​មិន​ចាក់​ដី​លុប មាន​កន្លែង​ឯណា​រស់នៅ​បាន ? ក្លាយជា​ទីក្រុង​កើត​ដែរ​ទេ ? អ្នកក្រ​រត់​ចេញ​អស់​...​មាន​ផ្លូវ​ក្រឡា​ឈើត្រង់ ដែល​ទីក្រុង​នៃ​ប្រទេស​ជិតខាង​អត់​មាន​ផ្លូវ​ខ្វាត់ខ្វែង ជា​ក្រឡា​អុក​ដូច​ភ្នំពេញ​ទេ ។ មិនបាច់​រ៉ាយរ៉ាប់​វែង​ទេ​...​ចេញ​ផុត​ពី​វត្ត​ភ្នំ សុទ្ធតែ​បឹង សុទ្ធតែ​អូរ ប្រឡាយ​...​ធ្លាយ​ដល់​ស្ទឹង​...​ហៅ​ស្ទឹង​មាន​ជ័យ ។​ល​។

មាន​ដី​ទួល​មួយ​ហៅ ទួល​ព្រះ​ស្រី ជាទី​តាំង​បញ្ចុះសព​...​ដែល​គេ​ហៅ​ទួល​កប់ខ្មោច...​បច្ចុប្បន្ន​ជា​បុរី​កីឡា​...​ឈូស​ខ្មោច​ចោលអស់​...​អ្នក​ណា​កាយ​ទាន់​ក៏​កាយ​ទៅ​...
ក្រោយ​ពេល​លុប​បឹង​...​លុប​អូរ​ពេញ​អស់​ទៅ​...​លេចឡើង​សុទ្ធតែ​អ្នកមាន​...​ផ្ទះថ្ម​តូច​ធំ ខ្ពស់​ទាប ព្រោងព្រាត​...​ឯ​អ្នក​ក្រីក្រ​អត់​លទ្ធភាព រត់​រក​ជាយក្រុង​...​ឲ្យ​តែ​មាន​ដី​...​មាន​ទួល​...​រស់នៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន​...​រហូត​មាន​ពាក្យស្លោក​ចារ​ទុក​ថា «​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​» រហូត​ដល់​សព្វថ្ងៃ ។

ពី​សម័យ​មុន​...​ខុស​ពី​សម័យ​រីក​ចំរើន​...​អ្នក​ក្រី​ក្រវេច​បង្វេច​ដឹក​ដៃ​កូនចៅ​ចេញ​ទៅ​រក​កន្លែង​រស់នៅ​ឲ្យ​ផុត​ពី​គេ​ដេញ​...​ព្រោះ​អត់​មាន​លទ្ធភាព​សង់ផ្ទះ​តាម​ដី​ឡូ​តិ៍​ដូច​អ្នកមាន ។

សម័យ​មុន​មនុស្ស​តិច​...​អ្នកចេះ​ក៏​តិច​...​ម្លោះ​ហើយ​អ្នកក្រ​...​អ្នក​ល្ងង់​...​គ្មាន​វាចា​នឹង​ថ្លែង​ឲ្យ​អស់​បាន​ឡើយ​...មក​ដល់​សម័យនេះ​...​សម័យ​ចង់ទៅ
រស់នៅ​ឋាន​ព្រះ​ច័ន្ទ​សម័យ​រីក​ចំរើន​...សម័យ​មហាសេដ្ឋី​រាប់​មិន​អស់​...​សម័យឋានសួគ៌​លោក​កិ​យ​...​សម័យ​ឋានសួគ៌​នៅ​ជិតបង្កើយ​...​ការ​ចាក់​ដី​លុប​បឹង​...​លុប​ស្ទឹង​...​លុប​ព្រែក​ដែល​នៅ​សល់​...​មិន​អាច​ចៀស​ផុត​...​មិន​អាច​មាន​ឥទ្ធិពល​ណាមួយ​ទប់​ដំណើរ​ទៅ​មុខ​របស់​សង្គម​បាន​ទេ​...​។​ល​។

បឹង​ទំពុន​...​បឹង​ជើងឯក​...​ប្រឡាយ​ទឹក​ស្អុយ​...​ក្រោយ​ពេល​លុប​ជិត​...​អ្នក​ដែល​លុប​ក្លាយជា​មហាសេដ្ឋី​អស់​ទៅ​ហើយ​...​ចាក់​ពេញ​បណ្តើរ​...​លក់​បណ្តើរ​...​ប្រ​សិន​លក់​ទាំងអស់​ប៉ាន់​ប្រមាណ​បាន​៣​ពាន់​៥​រយ​លាន​ដុល្លារ​...​អ្នកឯកទេស​វាយតម្លៃ​ខ្សឹប​ប្រាប់​ម្សិលមិញ ៕
                   អា​ឡេវ