ថ្ងៃមិញ ! ជ្រួលច្របល់​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង «​អ៊ែ​រ៉ូ​ស​ហ្វ សាំ​មី​ត ហ្វូ​ត​វែ​រ​»

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​យីហោ «​អ៊ែ​រ៉ូ​ស​ហ្វ សាំ​មី​ត ហ្វូ​ត​វែ​រ​» ស្ថិត​ក្នុងភូមិ​វាល​វង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំនួន​៣០​នាក់​បាន​ពុល​រហូត​ដល់​សន្លប់​ជា​បន្តបន្ទាប់​គ្នា ដោយ​ត្រូវ​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ជះក្លិន​ជ័រ​ចេញពី​ស្បែកជើង និង​ធ្វើការ​លើស​ម៉ោង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​១០ និង​១០​នាទី​ព្រឹក​​ថ្ងៃ​ទី​០៦ មេ​សា ២០១៦ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​ករណី​ពុល​នេះ មក​ពី​អ្វី​ឱ្យ​ច្បាស់ ដោយ​បច្ចុប្បន្ន កម្មករ​រង​គ្រោះ​ទាំងនោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​តាម​បណ្តា​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ដោយ​គិត​ត្រឹម​វេលា​ម៉ោង​នេះ កម្មករ​ខ្លះ​ត្រូវ​បាន​ធូរស្រាល​វិញ​ហើយ ។