ចាប់ពី​ថ្ងៃស្អែក តំបន់​មួយ​ចំនួន​នឹង​ដាច់​ភ្លើង​៨​ទៅ​៩​ម៉ោង

រាជធានី​ភ្នំពេញ ៖ តំបន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់ពី​ម៉ោង​៨-៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១០ មេ​សា ២០១៦ ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តំបន់​ដែល​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដើម្បី​ជួសជុល ផ្លាស់​ប្តូរ តម្លើង​បរិក្ខារ​និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​នោះ​រួម​មាន ៖ នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ សង្កាត់​បឹង​កេង​កក​២ ភូមិ​កប់​ស្រូវ​តូច ភូមិ​កប់​ស្រូវ​ធំ ភូមិ​ស្វាយចេក ភូមិ​ទួល​សំពៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ភូមិ​ព្រៃ​ព្រីង​ខាងជើង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ភូមិ​ថ្មគោល ភូមិ​ព្រៃ​សណ្តែក ភូមិ​ក្រាំង​ដូន​ទៃ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ភូមិ​កន្ទោក​ត្បូង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ភូមិ​ទ្រា ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ភូមិ​ក្រោលគោ ភូមិ​បឹង​ឈូក ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ភូមិ​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ភូមិ ក ភូមិ ខ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ៕