កំពុង​បើក​សុខ​ៗ ឃើញ​ភ្លើង​ឆេះ​ចេញពី​ក្បាល​ឡាន

រាជធានី​ភ្នំពេញ ៖ ​មាន​ករណី​ភ្ញាក់ផ្អើល​មួយ​ឈុ​ល បន្ទាប់​ពី​​​រថយន្ត​​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង​ បាន​ឆ្លង​ចរន្ត​​បង្ក​​ទៅ​ជា​ឆេះ​ចេញ​​​ជា​អណ្តាត​​ភ្លើង​ឡើង​នៅ​ផ្នែក​​ខាង​​មុខ​ ហើយ​ត្រូវ​​ប្រជា​ពលរដ្ឋ​នាំគ្នា​​រ​​ត់ទៅ​​ជួយយក​​បំពង់​ពន្លត់​មក​​​បាញ់​​អស់​​ចំនួន​៤គ្រឿង​ ទើបភ្លើង​​រលត់​វិញ ដែលហេតុការណ៍នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​មុខ​ហាង​​លក់​ម៉ូតូ​ក្បែរ​​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​​​បណ្តោយ​ផ្លូវ​លេខ​​១៩​៨៦ ។

អ្នក​​បើករថយន្ត​​មិន​ត្រូវ​​​ស្គាល់ឈ្មោះ​នោះ​ទេ បើករថយន្តម៉ាកហាយឡិនឌ័រ ​ពាក់​ស្លាក​លេខ 2C-6894 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​​កើត លុះ​មក​​ដល់​ចំណុច​កើតហេតុ មិនដឹង​យ៉ាង​ម៉េច ស្រាប់តែ​ចេញជា​​​អណ្តាតភ្លើង​ឆេះ​ផ្នែក​ខាង​ ទើប​ពលរដ្ឋ​នាំ​គ្នា​ផ្អើល រ​ត់ទៅ​ជួយ​បាញ់​ពន្លត់​តែ​ម្តង​។