អស់​លទ្ធភាព​ដោះបំណុល សម្រេច​លា​គ្មាន​ថ្ងៃ​ត្រឡប់

ខេត្តស្វាយរៀង ៖ អ្នកគ្រូ​ចូល​និវត្តន៍​អាយុ​៧២​ឆ្នាំ​ម្នាក់​បានសម្រេច​​ចង​.​កស្លាប់​ចោល​កូន និងចៅៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ពេញ​ភូមិ​​​ហើយការសម្លាប់ខ្លួន​​ត្រូវ​សង្ស័យ​ថា អាច​​​បណ្តាល​លម​ក​ពី​គ្មាន​ប្រាក់​សងបំណុល​ធនាគារ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ឆ្នាំ​២០១៦ កន្លង​មក ស្ថិត​នៅ​ភូមិ​តា​ជៃ ឃុំ​កំពង់​ចម្លង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ជន​រង​គ្រោះ​មានឈ្មោះ​ខៀវ ភារៈ អាយុ​៧២​ឆ្នាំ ជា​អតីត​គ្រូបង្រៀន បាន​ចូល​និវត្តន៍ មាន​​ទីលំនៅ​ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ចំណែក​អ្នក​ភូមិ​ក៏​បានឱ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ ស្ត្រី​ខាងលើ​ដើរ​និយាយ​ប្រាប់​គេឯង​ក្នុងភូមិ​ថា គាត់​ពិបាកចិត្ត​ខ្លាំង​ណាស់ ចង់​តែ​​ស្លាប់​ឱ្យ​ផុត​ទុក្ខ ព្រោះ​ជិត​ដល់​ថ្ងៃ​បង់ការ​ប្រាក់​ធនាគារ និង​ជិត​ដល់​ថ្ងៃ​កំណត់​សង​ដើម​ទៅ​ធនាគារ ហើយ​នៅ​ជំពាក់​ប្រាក់​អ្នក​ភូមិ​ច្រើន​​នាក់​ទៀត​ផង មិនដឹង​ថា រក​ប្រាក់​ឯណា​ដោះបំណុល​ធនាគារ និង​ដោះបំណុល​អ្នក​ភូមិ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​ជីវភាព​ទាល់​ក្រលំបាក ហើយ​ត្រូវ​ចិញ្ចឹម​កូន​ៗ​និង​ចៅ​ច្រើន ក៏​បាន​ខ្ចីប្រាក់​ពី​ធនាគារ ដើម្បី​ប្រកប​មុខ​របរ ក៏​ប៉ុន្តែ​មុខរ​របរ​មិន​រីក​ចម្រើន​ត្រូវ​ខាត​ចាយ​ចូល​ដើម ក៏​ខ្ចីប្រាក់​អ្នក​ភូមិ​យក​ទៅ​បង់ការ​ប្រាក់​ឱ្យ​ធនាគារ​យូរ​ខែ​ទៅ​កាន់តែ​ជំពាក់​គេ​វណ្ឌ​.​ក ។

ម្យ៉ាង​គាត់​ជា​អតីត​ជា​គ្រូបង្រៀន ធ្លាប់​មាន​កិត្តិយស អ្នក​ភូមិ​គោរព​រាប់អាន​ដល់​ពេល​ចាស់​ចូល​និវត្តន៍​ធ្លាក់ខ្លួន​មាន​ជីវភាព​ក្រីក្រ និង​មាន​បន្ទុក​ចិញ្ចឹម​កូន​ៗ និង​ចៅ​ច្រើន​ធ្វើ​ឱ្យ​ការ​រក​ចំណូល​ទប់ ក្នុង​ការ​ចំណាយ​មិន​គ្រាន់ (​គឺ​ចំណាយ​លើ​ការ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ចូល​ប្រាក់​ដើម​បំណុល​កាន់តែ​ច្រើន​) ។