នាយក​រដ្ឋមន្ត្រី​អំពាវនាវ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើការ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​រថយន្ត​តាក់ស៊ី​ទាំងអស់​កុំ​ដំឡើង​ថ្លៃ​ឈ្នួល ព្រោះ​តម្លៃ​ប្រេងសាំង​ក៍​មានការ​ធ្លាក់​ចុះ​ដែរ ។

សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​អំពាវនាវ​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ខណៈ​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មហា​កុដិ​តេ​ជោ​រ៉ា​នី​រតនៈ ស្ថិត​ក្នុង​បរិវេណ​វត្ត​ប្រជុំ​នទី (​វត្ត​ក្រពើ​ហារ​) ក្រុង​តា​ខ្មៅ ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​សែន​ក៍បាន​អំពាវនាវ​កុំ​មានការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ការ​គប់​ជះ​ទឹក និង​ប៉ាត​ម្សៅ​ដាក់​គ្នា​នៅ​ជាដើម ៕