សម្តេច​តេ​ជោ​សែន ៖ ព្រះសង្ឃ​មាន Facebook បង្ហាញ​ពី​ការ​រីក​ចម្រើន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ព្រះសង្ឃ​ដែល​មាន Facebook គឺ​បង្ហាញ​ពី​ការ​រីក​ចម្រើន ប៉ុន្តែ​ត្រូវ​គោរព​វិន័យ​ព្រះ​ពុ​ទ្ឋ​សាសនា​អោយ​បាន​ខ្ជាប់ខ្ជួន ។

សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា ២០១៦ ខណៈ​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មហា​កុដិ​តេ​ជោ​រ៉ា​នី​រតនៈ ស្ថិត​ក្នុង​បរិវេណ​វត្ត​ប្រជុំ​នទី (​វត្ត​ក្រពើ​ហារ​) ក្រុង​តា​ខ្មៅ ។

សម្តេច​តេ​ជោ​សែន​បាន​បញ្ជាក់​ទៀត​ថា ការ​រីក​ចម្រើន​ទាំង​អាណាចក្រ និង​ពុ​ទ្ឋ​ចក្រ​គឺ​ទៅ​ព្រម​គ្នា ស​មិ​ទ្ឋិ​ផល​មហា​កុដិ​នេះ គឺ​សម្រាប់​បម្រើ​ផលប្រយោជន៍​ទាំង​ពុ​ទ្ឋ​ចក្រ​និង​អាណាចក្រ​ផង​ដែរ​។​ធ្វើ​អ្វី​ដែល​គ្មាន​ការ​ចូលរួម  គឺ​មិន​មាន​ប្រ​សិ​ទ្ឋិ​ភាព​ទេ ដូច​ជា​ការ​រៃ​អង្គាស​បច្ច័យ​កសាង​វត្ត​ជាដើម​។  រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស​មាន​ប្រ​សិ​ទ្ឋិ​ភាព​និង​ជោគជ័យ​បាន ព្រោះ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​យើង ៕