មុន​នេះ​បន្តិច សមត្ថកិច្ច​បញ្ជូន​អតីត​អ្នកប្រឆាំង​ថ្ងៃ​៧​មក​រា​ដល់​តុលាការ​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សមត្ថកិច្ច​បា​នប​ញ្ចូ​ន​អតីត​ឯកអគ្គ​រាជ​រដ្ឋ​ទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខា​ត្បូង​) លោក ស៊ុត ឌី​ណា ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ មេ​សា ២០១៦ ។

សូម​បញ្ជាក់​ថា អតីត​អ្នកប្រឆាំង​ថ្ងៃ​០៧​មក​រា និង​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ លោក ស៊ុត ឌី​ណា បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ តាម​ពាក្យបណ្តឹង​ជា​ច្រើន​ទាំង​នៅ​កូរ៉េ​និង​កម្ពុជា ៕