សំណុំរឿងអតីត​អ្នកជេរថ្ងៃ៧មករា ​នឹងត្រូវលោកឱម ​យ៉ិនទៀង ​ធ្វើសន្និសីទកាសែតរសៀលនេះ

រាជធានីភ្នំពេញ ៖ ​ប្រភពពីមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ​បានបង្ហើបឲ្យដឹងថា ​បើគ្មានការប្រែប្រួលទេ ​នៅវេលាម៉ោង៣រសៀលថ្ងៃទី០៧ ​មេសា ២០១៦នេះ ​លោកទេសរដ្ឋមន្រ្តី​ឱម យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ នឹងធ្វើសន្និសីទកាសែតស្តីពីការឃាត់ខ្លួន​​អតីតឯកអគ្គរាជទូតខ្មែរប្រចំាសាធារណរដ្ឋកូរ៉េ ​(កូរ៉េខាងត្បូង) ​លោក ស៊ុត ឌីណា ។

សូមបញ្ជាក់ដែរថា​ អតីតអ្នកប្រឆាំងថ្ងៃ០៧ ​មករា និងជាប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យរូបនេះ ​បានត្រូវ ACU ​​ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីលោកទើប​ត្រឡប់​ពីបំពេញបេសកកម្មនៅប្រទេស​កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី០៤ ​មេសា ២០១៦ ​តាមពាក្យបណ្តឹងជាច្រើនទំាងនៅកូរ៉េនិងនៅកម្ពុជា ៕