នគរបាល​សង្ស័យ ហៅ​ម៉ូតូ​ឈប់​ពិនិត្យ ប្រទះ​ឃើញ​មែន

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​​៨​នាក់ ត្រូវ​កម្លាំង​នគរបាល​ល្បាត​ខណ្ឌ​ជ្រោយចង្វារ​ ចាប់ខ្លួន​​បានជា​បន្ត​បន្ទាប់ កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​៦ មេ​សា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៦ ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វា ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៨​នាក់ ១-​ឈ្មោះ​ញឹ​ម សុធា អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ​ខឿន ស្រេង អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ​លី មក​រា អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ​តាំង គឹ​ម​ហាក់ អាយុ​១៧​ឆ្នាំ ៥-​ឈ្មោះ​លៀង គឹ​ម​ហេង អាយុ​២២​ឆ្នាំ ៦-​ឈ្មោះ​យឺន វ​ណ្ណា អាយុ​២០​ឆ្នាំ ៧-​ឈ្មោះ​​ស្រៀ​ង ជន់ អាយុ​៣១​ឆ្នាំ និង​៨-​ឈ្មោះ​វ៉​ន វ៉ា​ន់ អាយុ​២១​ឆ្នាំ ។

ប្រភព​បន្ត​ថា ​ជនសង្ស័យ​ខាងលើ ​ជិះ​ម៉ូតូ​ទៅ​​ទិញ​ថ្នាំ​ញៀន​​នៅ​ក្នុង​រាជធានី​ភ្នំពេញ រួច​​ជិះ​​ម៉ូតូ​ត្រឡប់​មក​វិញ​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​ជួប​ជាមួយ​ក្រុម​នគរ​បាល​ល្បាត ក៏​ហៅ​ឱ្យ​ឈប់​ ដើម្បី​ត្រួតពិនិត្យ ក៏​ប្រទះ​ឃើញ​គ្រឿងញៀន​តែ​ម្តង ត្រូវ​កម្លាំង​ដកហូត​បាន​ថ្នាំ ញៀន​ម៉ា​ទឹកកក​៤​កញ្ចប់ និង​ម៉ូតូ​៤​គ្រឿង ។