លោក ស៊ុត ឌីណា​ ធ្វើទូតជាង២ឆ្នាំ​មានលុយជាង៧លានដុល្លារ​និងមាសជាង១២គីឡូ

រាជធានីភ្នំពេញ ៖​ អតីតឯកអគ្គរាជទូតខ្មែរប្រចំាសាធារណរដ្ឋកូរ៉េ ​(កូរ៉េខាងត្បូង) លោក ស៊ុត ឌីណា​ ធ្វើការជាង២ឆ្នាំចាប់តំាងពីឆ្នាំ២០១៤នោះ ​មានលុយសុទ្ឋ៧.២លានដុល្លារ ​និងមាសគីឡូ ៣៣៩​តម្លឹងស្មើនឹង១២.៧៤ ។

នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ​ ​(ACU )នៅថ្ងៃទី០៧ មេសា ២០១៦នេះ​ ។

សេចក្តីប្រកាសព័ត៌មានរបស់ ACU​ នាពេលនេះ ធ្វើឡើងបន្ទាប់ពី​នៅ​លើ​បណ្តាញ​ទំនាក់ទំនងសង្គម (Facebook)​មួយចំនួន បានលើកឡើងថា​ អតីតអ្នកប្រឆាំងថ្ងៃ០៧មករារូបនេះ​ (លោក ស៊ុត ឌីណា) ​ជាអ្នកស្អាតស្អំនិងក្រីក្រ ។

ACU បានចាត់ទុកប្រភព​ព័ត៌មាននៅលើ Facebook ​នោះថាជាដៃជើងរបស់លោក ស៊ុត ឌីណា ​ឬជាអ្នកស៊ីបា្រក់ខែ បា្រក់ឧបត្ថម្ភពីលោក ​ស៊ុត ឌីណា ​កំពុងធ្វើឲ្យមហាជនយល់ច្រឡំនិង​ថាជា​អ្នកញុះញង់បំផុសបំផុល​នោះថែមទៀត ៕