លួច​របស់​គេ លទ្ធផល​គឺ​ទក់​សាច់​ចឹ​ង

រាជ​ធានី​​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​​ប្រជាពលរដ្ឋ​នាំ​គ្នា​​ព្រួត​វាយ​ម្នាក់​​មួយ​ដៃ​​ ម្នាក់​មួយ​ជើង បន្ទាប់​ពី​ជន​​នោះ​ធ្វើ​សកម្មភាព​​បន្លំ​ចូល​ក្នុងផ្ទះ​គេ​ លើក​យក​ទូដែក​ចេញ​មក​​ក្រៅ ពេល​នោះ​ត្រូវម្ចាស់​ផ្ទះ​ដើរមក​ទាន់ ​ក៏​ស្រែក​ផ្អើល​ឆោ​ឡោ​​ឡើង ដែល​​ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ មេ​សា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៧៤ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សឿ​ន ចិ​ត្រា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ព្រះ ឃុំ​ព្រះ​ពាំង​ព្រះ ស្រុក​ច្បារមន ខេត្ត​កំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពាក់​ស្លាក​លេខ 1FC-0295 និង​មាន​ស្ពាយ​ឡេ​ប​ថប​១​គ្រឿង ហើយ​គេ​ឃើញ​ជនសង្ស័យ​ពាក់អាវយឺត​​​របៀប​​ឯកសណ្ឋាន​របស់​ក្រុមហ៊ុន​ឯកជន​មួយ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​​បាន​ជិះ​ម៉ូតូ​មក​​ឈប់​នៅ​​មុខ​ផ្ទះខាងលើ ហើយ​ដើរ​ចូល​ទៅ​ក្នុង រួច​លើកយក​ទូដែក​ដើរ​ចេញ​មក​ក្រៅវិញ ​បម្រុង​​ដាក់​លើ​ម៉ូតូ​ គាប់​ជួន​ត្រូវ​​ម្ចាស់ផ្ទះ​មក​ទាន់ ​ក៏​ស្រែក​ផ្អើល «​ចោរ​ៗ» នាំ​គ្នា​រត់​មក​វាយ​តែ​ម្តង ។