លោក ឱម យ៉ិ​ន​ទៀង ៖ លោក ស៊ុត ឌី​ណា ធ្វើខ្លួន​ចង់​ល្បី

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) លោក ឱម យ៉ិ​ន​ទៀង បាន​មាន​ប្រសាសន៍​ថា "​លោក ស៊ុត ឌី​ណា បាន​បញ្ជូន​ទៅ​តុលាការ​ព្រឹក​មិ​ញ ហើយ​ថា​ពេល​បញ្ជូន​ទៅ​នោះ សមត្ថកិច្ច​គេ​បិទមុខ​គាត់ ប៉ុន្តែ​គាត់​មិន​ព្រម ចង់​បើកមុខ ព្រោះ​គាត់​ចង់​ល្បី​លើ​ពិភពលោក ។

លោក ឱម យ៉ិ​ន​ទៀង មាន​ប្រសាសន៍​ខាងលើ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុ​សន្និសីទកាសែត នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្តី​ពី​ការ​ឃាត់ខ្លួន​លោក ស៊ុត ឌី​ណា ។

បើ​តាម​លោក​ប្រធាន ACU លោក ស៊ុត ឌី​ណា បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ព​ន្ឋ​នាគារ​ព្រៃ​ស​ហើយ បន្ទាប់​ពី​តំណាង​អយ្យការ​សួរនាំ​និង​ចោទប្រកាន់​ចប់ ។