លោក ឱម យ៉ិ​ន​ទៀង ៖ លោក ស៊ុត ឌី​ណា ពាក់​ព័​ន្ឋ​បទល្មើស​ពីរ

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) លោក ឱម យ៉ិ​ន​ទៀង បាន​មាន​ប្រសាសន៍​ថា " តាម​រយៈ​ភស្តុ​តាង​ដែល​ប្រមូល​បាន លោក ស៊ុត ឌី​ណា ជាប់​នឹង​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​ចំនួន​២ គឺ​០១-​បទល្មើស​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង០២-​បទ​រំលោភ​អំណាច ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៥៩៧​និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក ឱម យ៉ិ​ន​ទៀង មាន​ប្រសាសន៍​ខាងលើ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុ​សន្និសីទកាសែត នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្តី​ពី​ការ​ឃាត់ខ្លួន​លោក ស៊ុត ឌី​ណា ។