ព្រឹកស្អែក សម្តេច​តេ​ជោ​សែន​ទទួល​ជួប​រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរ​ជាតិចិន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន លោក សុង តៅ (Song Tao) ចូល​ជួប​សម្តែង​ការ​គួរសម​និង​ធ្វើ​សវនាការ ។ តាម​គម្រោង​ជំនួប​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា ២០១៦ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី ៕