កាប់​ទន្ទ្រាន​រាន​ព្រៃ និង​សំណង់ខុសច្បាប់​កើត​មាននៅ​តំបន់​កោះ​រ៉ុ​ង

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​នួន ប៊ុ​ន​ថុ​ល នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃសាលាខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ២០១៦ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ល្បាត និង​ពិនិត្យ​មើល​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះ​រ៉ុ​ង បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មានការ​កាប់​ទ​ន្រា្ទ​ន​រាន​ព្រៃឈើ​ធម្មជាតិ​ដោយ​​ខុសច្បាប់ជា​ច្រើន​កន្លែង​ និងដុតបំផ្លាញ​អស់​រាប់​សិប​ហិត​តា ពី​សំណាក់ក្រុម​ជនខិលខូច​រួច​មក​។

សូម​បញ្ជាក់​ថា បើទោះបីជា​មានការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​ណាក៍ដោយ ក៏​នៅ​តែ​មានការ​លបលួច​កាប់ និង​ដុត​ព្រៃឈើ​ធម្មជាតិ​ទ​ន្រា្ទ​ន​យក​ដី និង​កសាង​សំណង់​ផ្សេង​ៗ​ដោយខុសច្បាប់ ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នៅ​ក្នុង​តំបន់​កោះ​រ៉ុ​ង ពី​សំណាក់​ជនខិលខូច​លាក់​មុខ​ទាំងនោះ ។

លោក​នួន ប៊ុ​ន​ថុ​ល បានអោយ​ដឹង​ថា ចំពោះ​ជនល្មើស​ដែល​លួច​កាប់​បំផ្លាញ​ព្រៃ និង​សំណង់​ផ្សេង​ៗ​ដែល​សង់​ខុសច្បាប់ ក្រុមការងារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​សង្កាត់ តាម​ស្វែងរក​ជន​ទាំងនោះ​ មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

ក្រុមការងា​រក៍​ជុំរុញ​អោយ​ក្រសួង​ស្ថាបន​ពាក់ព័ន្ធ​នានា ជួយ​ដោះស្រាយ​វាស់វែង​ដីធ្លី​នៅ​តំបន់​កោះ​រ៉ុ​ង​អោយ​បាន​ឆាប់ ដើម្បី​កាត់​បន្ថយ និង​បញ្ចប់ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ ៕