បង្ក្រាប​ក្រុម​ចោរ​គាស់​ផ្ទះ និងប្រើប្រាស់​គ្រឿងញៀន​បាន​៨​នាក់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុង បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង ភូមិ​ត្រពាំង​ក្រសាំង ហៅ ភូមិ​៤​ហាត់ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ចុះ​បង្ក្រាប​សប្បុ​ក​ក្រុម​ចោរ​គាស់​ផ្ទះ លួច​ទ្រព្យសម្បត្តិ នៅ​ពេល​យប់ និង​ជា​ក្រុម​ជួញដូរ ព្រមទាំង​ប្រើប្រាស់​គ្រឿងញៀន​មួយ​សម្បុក ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣​នាក់​ផង​ដែរ​។

ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៨​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ មាន​ស្រី​ចំនួន​៣​នាក់ និង​ប្រុស​ចំនួន​៥​នាក់ ក្នុង​នោះ​មាន ១.​ឈ្មោះ ច័ន្ទ ចំរើន ភេទ​ប្រុស  អាយុ​២២ មុខរបរ​កម្មករ​រោងចក្រ ២.​ឈ្មោះ នួន រតនៈ ភេទ​ប្រុស  អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​លក់​សាំង ៣.​ឈ្មោះ វី សំបូរ ភេទ​ប្រុស  អាយុ​១៨​ឆ្នាំ ជា​សិស្ស ៤.​ឈ្មោះ ម៉ូ រ​ដ្ឋា ភេទ​ប្រុស  អាយុ​២១​ឆ្នាំ មុខ​កម្មករ​រោងចក្រ ៥.​ឈ្មោះ ប៉ែន តុលា ភេទ​ប្រុស  អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ ៦.​ឈ្មោះ ខន ចាន់​ថេ ភេទ​ស្រី  អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ ៧.​ឈ្មោះ កែវ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ៨.​ឈ្មោះ គោក លី​ណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

ក្រោយ​ពេល​ចាប់ខ្លួន​សមត្ថកិច្ច ដកហូត​បាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​០១៥ មួយ​គ្រឿង ឧបករណ៍​សំរាប់​គាស់​សោ​ទ្វារផ្ទះ ១​កំ​ប្លេ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ថង់​ច្រកថ្នាំ ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ប្រជា​ពល រដ្ឋ​បាន​រាយ​ណ៏​ការ​ប្រាប់​សមត្ថកិច្ច​ថា មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​ប្រុស​មាន​ស្រី កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ ជួល​មួយ​កន្លែង​ខាងលើ ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ភ្លាម​ៗ ហើយ​ពេល​ចុះ​ទៅ ដល់ បាន​ប្រទះ​ឃើញ​មនុស្ស​១​ក្រុម​នោះ​មែន ទើបបាន​ឃាត់ខ្លួន​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ តុលាការ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕