ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​ផ្លោង​ប្រភេទ​យក្ស នៅ​វាលស្រែ

ខេត្តកំពង់ស្ពឺ  ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រាប់​ផ្លោង ប្រភេទ​យក្ស​មួយ​គ្រាប់ នៅ​ពេល​កំពុង​កាយ​ដីស្រែ ត្រង់​ចំណុច​ខាងលើ ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ប៉ះពាល់​គ្រាប់​នោះ​ឡើយ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើការ​កំទេច​ចោល កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ​ដល់​ប្រជាពលរដ្ឋ ៕