ឃាត់ខ្លួន​បុរស​២​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែមេសា  ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​ផង​ដែរ ។ ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទន្លេបាសាក់ ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​កោះ​ពេជ្រ​នោះ​មាន ១.​ឈ្មោះ មាស សា​អែម​មី​រី​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ម្ចាស់​កាំភ្លើងខ្លី ម៉ាក​បេ​រី​តា ស្នាក់​នៅផ្ទះ​លេខ​១១៦​ស្ទួន ផ្លូវ​៣៥៧ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​មូវ ពណ៌​ខៀវ​លា​យស អត់​ស្លាក​លេខ ។

ទី​២.​ឈ្មោះ រឿង រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1DL-1959 ។ រហូត​ដល់​វេលា​ម៉ោង​៨​និង​៣៥​នាទី​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត តែ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ​ទេ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​បន្ត និង​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕