ផ្ទះ​ឈើ​មួយ​ខ្នង​ក្លាយជា​ចំណី​ព្រះ​អគ្គី

ខេត្តកំពង់ធំ ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​6x8​ម៉ែត្រ បាន​ត្រូវ​ភ្លើង​បំផ្លាញ​ទាំងស្រុង បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​ភ្លើងចង្ក្រាន​ធ្លាក់​កម្ទេច​ភ្លើង​លើ​ក្តា​រាលដាល​ឆាបឆេះ​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ មេ​សា ២០១៦ នៅ​ក្នុងភូមិ​អន្លង់​ជួរ ឃុំ​ក្រយា ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ។ ម្ចាស់ផ្ទះ ប្តី​ឈ្មោះ ហ៊ែ​ល បរ អាយុ​៣៩​ឆ្នាំ ប្រ​ព​ន្ឋ​ឈ្មោះ ធួន ចាន់ អាយុ​៤៨​ឆ្នាំ មានកូន​ស្រី​៤​នាក់ ៕