គ្រាន់តែ​ភូមិ​ត្រពាំង​ឈូក​មួយ ប្រមូល​អ្នក​ប្រើ​គ្រឿងញៀន​ស្ទើរ​រាល់ថ្ងៃ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ដឹកនាំ​ផ្ទាល់​ដោយ​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​បាន​ចុះ​បង្ក្រាប និង​ប្រមូល​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​ចំនួន​៤​នាក់​ទៀត​ហើយ​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

លោក​ម៉ក់ ហុង​អធិការ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប និង​ប្រមូល​ក្រុម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក​នៅ​ល្ងាច​នេះ គឺ​ដោយសារ​ទីតាំង​នេះ​វា​មាន​ភាពរ​ញ៉េ​ញ៉ៃ និង​អនាធិបតេយ្យ​ពោ​ពេញ​ទៅ​ដោយ​ក្រុម​មនុស្ស​សង្គម​ងងឹត​បាន​ចូល​ទៅ​លាក់ខ្លួន​សម្ងំ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​ជួល​ផ្សេង​នៅ​ទី​នេះ​ផ្ទាល់ ទើប​លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ឧស្សាហ៍​ចុះ​ត្រួតពិនិត្យ​នៅ​ក្នុង​ក្នុងភូមិ​ត្រពាំង​ឈូក​នេះ ។

ជាក់ស្ដែង​នៅ​ល្ងាច​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់​តែ​ម្តង ដោយ​ធ្វើការ​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​៤​នាក់ ទី​១.​ឈ្មោះ ចេ​ង រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ទី​២.​ឈ្មោះ ផ​ល្លី ចាន់​ណា​រិ​ទ្ឋ  ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ទី​៣.​ឈ្មោះ សឿ​ន ណា​ក់ អាយុ​២៣​ឆ្នាំ ភេទ​ប្រុស ទី​៤.​ឈ្មោះ ប៊ុ​ន រតនា អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទឹកថ្លា​ផង​ដែរ​៕