ក្រុម​ចោរ​ប្ល​ន់​៣នា​ក់ ដែ​ល​ស​ម្លា​ប់​ប្ល​ន់​យ​ក​លុ​យ​ ពី​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ស្រុក​ស្នួ​ល ត្រូ​វ​ស​ម​ត្ថ​កិច្ច​ចា​ប់​ខ្លួន​បា​ន​ហើ​យ​

ក្រចេះ៖ កម្លាំង​ន​គ​រ​បា​ល​ខេត្ត​ក្រ​ចេះ សហ​កា​រ​ជាមួ​យ​ក​​ម្លាំ​​​ង​​​អា​​វុធ​​​ហ​ត្ថ បា​​ន​​បើ​ក​​ប្រ​​​តិ​​​ប​​ត្តិ​​កា​​​រ​ហើ​យ​ឈា​ន​ទៅ​ដ​ល់​កា​រ​បង្ក្រា​ប​ និង​ចា​ប់​ខ្លួន​ជ​នស​ង្ស័យ​៣​នា​ក់ ដែ​ល​ជា​ក្រុម​ចោ​រ​ប្រដា​ប់​អា​វុ​ធ បាន​ធ្វើ​ស​ក​ម្ម​ភា​ព​បា​ញ់​ស​ម្លា​ប់ ប្រ​ជា​ព​ល​រដ្ឋ​នៅ​ស្រុក​ស្នួ​ល ខេត្ត​ក្រ​ចេះ ​ប្លន់​យ​ក​លុយ​អ​ស់​ប្រ​មា​ណ​២​លា​ន​រៀល​។​ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានប្រាប់ ថា ជនសង្ស័យ៣នាក់ (២នា​ក់​ធ្វើ​ស​ក​ម្ម​ភា​ព និង​ម្នា​ក់​ទៀត​ដឹក​ម​ក​ទម្លា​ក់​)ត្រូវ​បា​ន​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ​។ លោកស្នងការខណៈកំពុងនាំខ្លួនជនសង្ស័យទៅយកកាំភ្លើងនោះ បានបញ្ជាក់ថា កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ ស្រេន ឡា​ង អាយុ៣៤ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល (អ្នកដឹកមកទំលាក់)។ ដោយឡែក ជន​សង្ស័យ​២​នាក់​ទៀត​ដែល​ជា​អ្ន​ក​ធ្វើ​ស​ក​ម្ម​ភាព​ត្រូវ​បាន​ក​ម្លាំង​ន​គ​រ​បា​ល​រប​ស់​លោ​ក សហ​កា​រ​ជា​មួយ​ក​ម្លាំង​ន​គ​​រ​បា​ល ខេត្ត​ម​ណ្ឌ​ល​គិ​រី តាម​ទៅ​ចា​ប់​ខ្លួន​នៅ​ភូមិ​ពូ​ចា ឃុំ​ស្រែ​ព្រះ​ ស្រុក​កែវ​សី​មា ខេ​ត្ត​ម​ណ្ឌ​ល​គី​រី​។ ជន​សង្ស័​យ​ទី​១​ឈ្មោះ ​អឿន រស់​នៅ​ភូមិ​ឃុំ​ខា​ង​លើ និង​ទី​២​ឈ្មោះ ចាន់​ វី។ សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទា​ប់​ពី​ក្រុម​ចោ​រ​ប្លន់​ប្រ​ដា​ប់​ដោ​យ​កាំ​ភ្លើង​វែ​ង មិ​ន​ស្គា​ល់​អត្ត​សញ្ញា​ណ​បា​ន​បា​ញ់​ប្រហារទៅលើជនរងគ្រោះជាម្ចាស់ផ្ទះដើម្បីប្លន់យកទ្រព្យសម្បត្តិ។ហេតុការណ៍នេះ បាន​កើត​ឡើង​កា​ល​ពី​វេ​លា​ម៉ោង​៧​៖១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំ​ស្រែ​ចារ ​ស្រុកស្នួល ខេត្តក្រចេះ។ មន្ត្រីអាវុធហត្ថស្រុកស្នួលបានឲ្យដឹងថា ក្រុមចោរមានគ្នា២នាក់ […]