ត្រី​មាស​ទី​១ ឆ្នាំ​២០១៦​ នេះ​កម្ពុ​ជា​នាំ​ចេ​ញ​អង្ក​រ បា​ន​ជា​ង​១៦​ម៉ឺន​តោ​ន កើ​ន​ឡើង​ជា​ង​​៨​ភា​គ​រ​យ​

ភ្នំពេញ៖ ប្រ​ទេ​ស​ក​ម្ពុ​ជា​នាំ​ចេ​ញ​អង្ក​រ​បា​ន​ជា​ង​១​៦​ម៉ឺ​ន​តោ​ន នៅ​ត្រី​មា​ស​ទី​១ ដើម​ឆ្នាំ​២០១៦ នេះ​កើ​ន​ឡើង ៨.៥​ភា​គ​រ​យ​ បើ​ធៀប​នឹ​ង​រយៈ​ពេ​ល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៥ នេះ​បើ​​តាម​​របាយ​កា​រណ៍ ស្តី​ពី​ស្ថាន​ភា​ព​នៃ​កា​រ​នាំ​ចេ​ញ​អង្ក​រ​ក​ម្ពុ​ជា របស់​លេ​ខា​ធិ​កា​រដ្ឋា​ន​ ច្រ​ក​ចេ​ញ​ចូល​តែ​មួ​យ ស​ម្រាប់​បំ​ពេញ​បែ​ប​ប​ទ​នាំ​ចេញ​អង្ក​រ។ របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិនា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់បរទេសបានចំនួន ១៦២,២២០ តោ​ន ​កើន​ឡើង​៨,៥​ភា​គ​រ​យ បើធៀបនឹង៣ខែដំបូងឆ្នាំ២០១៥ មានត្រឹមតែ ១៤៩,៤៦៤តោនប៉ុណ្ណោះ។ សូមជម្រាបថា នៅឆ្នាំ២០១៥កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករបានជាង ៥៣ម៉ឺនតោន។ ប្រ​ទេស​ពឹង​ផ្អែក​ខ្លាំង​លើ​វិ​ស័​យ​ក​សិ​ក​ម្ម​មួយ​នេះ​ អាច​នឹ​ង​ចំ​ណា​យ​ពេ​ល​រហូត​ដ​ល់​ឆ្នាំ ២០២០ ដើម្បីសម្រេចគោលដៅ នាំចេញអង្ករឲ្យបាន១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ចន្ធី