សម្តេ​ច​តេ​ជោ ហ៊ុន សែ​ន អំ​ពា​វ​នា​វ​ដល់​ម្ចា​ស់​រ​ថ​យ​ន្ត​ឈ្នួ​ល កុំ​ឲ្យ​ដំ​ឡើង​ថ្លៃ​ក្នុង​ឱ​កា​ស​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី

កណ្តាល៖ សម្តេច​តេ​ជោ ហ៊ុន សែ​ន នា​យ​ក​រដ្ឋ​ម​ន្រ្តី នៃ​កម្ពុ​ជា បាន​អំ​ពា​វ​នា​វ​ទៅ​ដ​ល់​ម្ចា​ស់​រ​ថ​យ​ន្ត​ឈ្នួ​ល​ទាំ​ង​អ​ស់​ មេ​ត្តា​កុំ​ឆ្លៀត​ដំ​ឡើ​ង​ថ្លៃ​នៅ​ក្នុ​ង​ឱ​កា​ស​បុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជា​តិ​។​ កា​រ​អំ​ពា​វ​នា​វ​រប​ស់​ស​ម្តេ​ច​តេ​ជោ ហ៊ុ​ន សែ​ន​ បាន​ធ្វើ​ឡើង​ខ​ណៈ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើ​ប្រា​ស់​ម​ហា​កុ​ដ្ឋិ «តេ​ជោ​រ៉ា​នី​រ​ត​នៈ» នៅ​វត្ត​ប្រ​ជុំ​ន​ទី ហៅ​ក្រ​ពើ​ហា នៅ​ក្រុង​តា​ខ្មៅ ​នា​ព្រឹ​ក​ថ្ងៃ​ទី​០៨ ខែ​មេ​សា ឆ្នាំ​២​០​១​៦​នេះ​។​ សម្តេចតេជោ បានថ្លែងថា ថ្លៃសាំងបានចុះហើយ មិនគួរម្ចាស់រថយន្តឈ្នួលតម្លើងថ្លៃធ្វើដំណើរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែ​ង​យ៉ា​ង​ដូ​ច្នេះ «ឥឡូវប្រេងនៅលើទីផ្សារកម្ពុជា ក៏កំពុងតែចុះថ្លៃ ដូច្នេះមិនគួរបង្កើនថ្លៃធ្វើដំណើរក្នុងរយៈពេលនេះ (បុណ្យចូលឆ្នាំ) ដែ​ល​ភា​គ​ច្រើ​ន​ក​ម្ម​ករ កម្មការិនីរបស់យើង ដែលមកពីជនបទត្រូវត្រឡប់ទៅវិញ ដើម្បីចូលឆ្នាំ ហើ​យ​ត្រូវ​វិ​ល​ពី​ស្រុ​ក​កំ​ណើ​ត​ម​ក​កា​ន់​ទី​ក្រុ​ង​ ដើ​ម្បី​ធ្វើ​ការ​វិ​ញ ហើយឆ្លៀតដំឡើងថ្លៃនោះទេ។ សូមមេត្តាម្ចាស់រថយន្ត ទាំងរថយន្តឈ្នួលធំៗ ទាំងតាក់ស៊ី សូម​មេ​ត្តា​យោ​គ​យ​ល់​អំ​ពី​ប​ញ្ហា​នេះ​»។ សម្តេចតេជោ ហ៊ុន សែន បន្តថា ប្រសិនបើថ្ងៃធម្មតារកផលចំណេញបានប៉ុណ្ណា គួរបន្តទទួលប៉ុណ្ណោះដដែល ដើម្បីបង្ហាញពីកាយវិការ នៃ​ការ​​យោ​គ​យ​ល់​គ្នា​៕​ ដោយ៖ ចន្ធី