កម្លាំង​អា​វុធ​ហ​ត្ថ​ខេ​ត្ត​ក​ណ្តាល​ ចា​ប់​ខ្លួ​ន​អ្ន​ក​ល​ក់​រថយ​ន្តគ្មានព​ន្ធ និង​រ​ត់​កា​រ​ធ្វើ​ឯ​ក​សា​រ​ក្លែ​ង​ក្លា​យ

កណ្តាល៖ ក​ម្លាំ​ង​អា​វុ​ធ​ហ​ត្ថ​ខេ​ត្តក​ណ្តា​ល ក្រោ​ម​កា​រ​ដឹ​ក​នាំ​ប​ញ្ជា​ផ្ទា​ល់​ពី​សំ​ណា​ក់​មេ​បញ្ជា​កា​រអា​វុធ​ហ​ត្ថ​ខេ​ត្ត លោ​ក​ឧត្ត​ម​សេ​នី​យ៍​ត្រី សំ តុ​លា សហ​កា​រ​ជា​មួយ​ក​ម្លាំ​ង​អា​វុធ​ហ​ត្ថ រាជ​ធា​នី​ភ្នំ​ពេ​ញ ក្រោ​ម​កា​រ​សម្រ​ប​ស​ម្រួ​ល ពី​តំ​ណា​ង​អ​យ្យ​កា​រ​ទាំ​ង​២​រា​ជ​ធា​នី-​ខេ​ត្ត​ នា​រយៈ​ពេ​ល​ប៉ុ​ន្មា​ន​ថ្ងៃ​នេះ បាន​បើ​ក​ប្រ​តិ​ប​ត្តិ​កា​រ ចុះ​ស្រា​វ​ជ្រា​វ និង​ឈា​ន​ទៅ​ដ​ល់​កា​រ​ចា​ប់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​២​នា​ក់ ពី​ប​ទ​ល​ក់​​រថ​យ​ន្ត​គ្មា​ន​ព​ន្ធ​ លួច​ធ្វើ​ឯ​ក​សា​រ​ក្លែ​ង​ក្លា​យ និ​ង​ប្រើ​ប្រាស់​រថ​យ​ន្ត​ក្លែ​ង​។ ជន​ស​ង្ស័​យ​ម្នា​ក់ ត្រូវ​បា​ន​ស​ម​ត្ថ​កិ​ច្ច​ប្រាប់​ថា ជា​អ្ន​ក​ល​ក់​រថ​យ​ន្ត នៅ​ម្តុំ​ស្តា​ត​ចា​ស់ ខ​ណ្ឌ​ដូន​ពេ​ញ​ រា​ជ​ធា​នី​ភ្នំ​ពេ​ញ និ​ង​បា​ន​ប​ង្ហា​ញ​ខ្លួ​ន​ឯ​ង​ម្ត​ង​ជា​ម​ន្រ្តី​ន​គ​រ​បា​ល និ​ង​ម្ត​ង​មន្រ្តី​យោ​ធា​ទៀត​ផ​ង​។​ មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យត្រូវបាន កសាងសំណុំរឿងទៅតុលាការ ហើយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ​២០១៦ នេះ​​ត្រូវ​បា​ន​លោ​ក ងួ​ន វុ​ទ្ធី ​អ​នុ​ប្រ​ធា​ន​តុ​លា​កា​រ​ខេ​ត្ត​ក​ណ្តា​ល ចេញ​ដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារទៀតផង។ មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីមានករណីឆបោកដោយប្រើឯកសារក្លែង កើត​មាន​ឡើ​ង​នៅ​សេ​វា​ប​ញ្ចាំ​មួ​យ​ក​ន្លែង​នៅ​ក្រុ​ង​តា​ខ្មៅ កាលពីវេលាម៉ោង១០៖៤០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរយុត្តិធម៌ អ.ហ ខេត្ត បាន​ចុះ​ធ្វើ​ការ​ឃា​ត់​ខ្លួន​ជ​ន​ស​ង្ស​យ័​ម្នា​ក់ ដែលកំពុងធ្វើសកម្មភាពយកឯកសារក្លែង និងរថយន្ត១គ្រឿងម៉ាក LEXUS RX-330 ពាក់ផ្លាកលេខភ្នំពេញ 2L-7492 ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ២០០៥ យកមកបញ្ជាការដ្នាន […]