(Video)​ ជួបជាមួយ Laptop ជំនាន់ថ្មី HP Spectre ដែលជាកុំព្យូទ័រស្តើងបំផុតលើពិភពលោក

ក្រុមហ៊ុន HP បន្តធ្វើដំណើរឆ្ពោះទៅមុខឥតឈប់ឈរទៅលើការផលិតកុំព្យូទ័រជាមួយនឹងកុំព្យូទ័រយួរដៃថ្មីម៉ាក HP Spectre ដែលក្រុមហ៊ុននេះ ចាត់ទុកថា «ជាប្រភេទ Laptop ស្តើងជាគេបំផុតក្នុងពិភពលោក»។ បើយោងទៅតាម HP កុំព្យូទ័រ Spectre អេក្រង់១៣អ៊ីញ មានកម្រាស់១០,៤មីលីម៉ែត្រ ខណៈដែលកុំព្យូទ័រ MacBook Air របស់ក្រុមហ៊ុន Apple មានកម្រាស់១៧មីលីម៉ែត្រ ដែលដូចទៅនឹងកុំព្យូទ័រ Lenovo LaVie ដែរ (ដែលសុទ្ធសឹងត្រូវបានចាត់ទុកថា ជាប្រភេទ Laptop មានអេក្រង់១៣អ៊ីញ ស្តើងបំផុតក្នុងពិភពលោក)។ MacBook អេក្រង់១២អ៊ីញ និង Razer Blade Stealth សុទ្ធសឹងមានកម្រាស់១៣អ៊ីញដូចគ្នា។

(Video)​ ជួបជាមួយ Laptop ជំនាន់ថ្មី HP Spectre ដែលជាកុំព្យូទ័រស្តើងបំផុតលើពិភពលោក

(Video)​ ជួបជាមួយ Laptop ជំនាន់ថ្មី HP Spectre ដែលជាកុំព្យូទ័រស្តើងបំផុតលើពិភពលោក

នៅពេលដែលយើងក្រឡេកមើលកម្រាស់គិតជាមីលីម៉ែត្រ យើងអាចនឹងគិតថា វានឹងមិនមានភាពខុសគ្នាខ្លាំងឡើយ ប៉ុន្តែ Laptop កម្រាស់១៧មីលីម៉ែត្រ ពិតជាផ្តល់នូវភាពខុសគ្នាពី Laptop កម្រាស់១៣មីលីម៉ែត្រ ចុះទម្រាំ HP Spectre មានកម្រាស់១០,៤មីលីម៉ែត្រ តើវាមានភាពខុសគ្នាបែបណាទៅ?

បើធៀបទៅនឹងកុំព្យូទ័រដ៏ស្តើង ស្រាលផ្សេងទៀត ដូចជា MacBook ឬ Lenovo LaVie អេក្រង់១២អ៊ីញ Keyboard នៅលើ HP Spectre ពិតជាស្ថិតក្នុងកម្រិតដ៏អស្ចារ្យ។ កុំព្យូទ័រនេះមានជម្រើសបង្ហាញរូបភាពលើអេក្រង់ 920×1,080 Full HD។ HP Spectre នឹងដំណើរការដោយ Intel Core i5 និង Core i7 CPU រួមជាមួយនឹង RAM 8GB និង 512GB SSD។

(Video)​ ជួបជាមួយ Laptop ជំនាន់ថ្មី HP Spectre ដែលជាកុំព្យូទ័រស្តើងបំផុតលើពិភពលោក

(Video)​ ជួបជាមួយ Laptop ជំនាន់ថ្មី HP Spectre ដែលជាកុំព្យូទ័រស្តើងបំផុតលើពិភពលោក

HP Spectre នឹងត្រូវដាក់លក់តាមរយៈការកុម្មង់ទិញទុកមុនតាមអនឡាញនាថ្ងៃទី២៥ ខែមេសា នៅលើគេហទំព័រ HP.com និង Best Buy’s BBY.com ដោយចាប់ផ្តើមក្នុងតម្លៃ1,169ដុល្លារ នៅអាមេរិក (តម្លៃអន្តរជាតិ និងការដាក់លក់ជាទូទៅនៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ)។ កុំព្យូទ័រនេះនឹងត្រូវដាក់លក់នៅហាង Best Buy ចាប់ពីថ្ងៃទី២៩ ខែឧសភា ដោយតម្លៃចាប់ពី1,249ដុល្លារអាមេរិក៕

ប្រភព៖baykdang

  • (Video)​ ជួបជាមួយ Laptop ជំនាន់ថ្មី HP Spectre ដែលជាកុំព្យូទ័រស្តើងបំផុតលើពិភពលោក已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:វីដេអូ
Tags: