ប្តី​ល្អ មិន​រករឿង​ប្រពន្ធ

ពីមុន មនុស្សស្រីមាន ភាពអត់ធ្មត់ និងសុភាពរាបសារណាស់ ប៉ុន្តែ នារីសម័យថ្មីនេះវិញ គឺថា ប៉ះមិនបានទេ គឺដូចកប៉ាល់ភ្លើងអញ្ចឹង ឲ្យតែលូក គឺច្បាស់ជា រលាកហើយ។

បច្ចុប្បន្ន មានតែបុរសទេ ដែលត្រូវទុកមុខមាត់ ឲ្យមនុស្សស្រីជា ទីស្រឡាញ់របស់ខ្លួន ហើយត្រូវអត់ធ្មត់ គ្រប់បែបយ៉ាង ពីព្រោះនារីសម័យថ្មីនេះ មិនមែនចេះតែនៅផ្ទះ ហើយដាំបាយ និងមើលកូននោះទេ។ ពិតណាស់ ទោះបីជាភរិយាខ្ញុំ ត្រូវរវល់ធ្វើការងារ នៅក្នុងក្រុមហ៊ុនយ៉ាងក្តី ក៏គាត់មិនដែលភ្លេចតួនាទី ជាឧត្តមភរិយារបស់ខ្ញុំដែរ។ គាត់នៅតែឆ្លៀតពេលធ្វើម្ហូប បោកខោអាវ បោសជូតផ្ទះ និងមើលថែខ្ញុំជាដើម។

ពេលខ្លះ ការងារទាំងអស់នេះ ធ្វើឲ្យគាត់មួរម៉ៅ និងស្រេ្តសម្តងម្កាលដែរ រហូតដល់ស្រែក គំហ៊កដាក់ខ្ញុំទៀតផង តែខ្ញុំមិនប្រកាន់ខឹងទេ ពីព្រោះខ្ញុំយល់ ពីអារម្មណ៍ដែល គាត់កំពុងមាន។ ការឈ្លោះ ឬតមាត់ជាមួយនាង បានផលប្រយោជន៍ អ្វីមកវិញ? ចុះបើយើងសម្រួលអារម្មណ៍ រួចពិភាក្សាគ្នាវិញ មិនល្អទេឬ? នេះទើបហៅថា សោភ័ណភាព នៃទំនាក់ទំនង គឺយើងត្រូវធ្វើយ៉ាងណា ស្តារបញ្ហាតិចតួច ឲ្យក្លាយជាល្អវិញ៕

ប្រភព៖ lookingtoday

  • ប្តី​ល្អ មិន​រករឿង​ប្រពន្ធ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ចំនេះដឹង
Tags: