ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

ម៉ោង​១០​ព្រឹក កាល​ពី​ម្សិលមិញ​នេះ មនុស្ស​ជា​ច្រើន​បាន​ឈរ​តម្រង់​ជួរ រង់ចាំ​ការ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​របស់​ហាង​នំ Big Apple Donuts and Coffee សាខា​ទី​៤ នៅ​ជិត​ស្ពាន​អាកាស ៧​មករា តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​។

 

ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

 

សាខា​ទី​៤ ផ្លូវ​កម្ពុជា​ក្រោម​នេះ បាន​បើក​ដំណើរការ​ឡើង ដោយសារ​តែ​ការ​និយម​ចូលចិត្ត និង​ការ​គាំទ្រ​ពី​អតិថិជន​ថ្មី​ចាស់  ខណៈ​ដែល​ហាង​នំ Big Apple Donuts and Coffee បាន​បើក​សាខា​ដល់​ទៅ​៤​កន្លែង​នៅ​ភ្នំពេញ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ​កន្លះ​ផង។

 

លោក ជា គឹមសុង នាយក​ប្រតិបត្តិ​ហាង​នំ Big Apple Donuts and Coffee បាន​ឲ្យ​ដឹង​ថា  ការ​សម្រេច​បើក​សាខា​ទី​៤​នេះ គឺ​បន្ទាប់ពី​មើល​ឃើញ​ពី​សន្ទុះ​នៃ​ការគាំទ្រ និង​ការនិយម​ចូល​ចិត្ត​ពី​សំណាក់​អតិថិជន​ជាច្រើន​។ សាខា​នេះ​នឹង​សម្រួល​ដល់​ការ​ធ្វើដំណើរ​មក​ញ៉ាំ​នំ​ដូណាត់​របស់​ អតិថិជន ជា​ពិសេស​សិស្ស និស្សិត និង​អ្នកធ្វើការ ដែល​នៅ​ក្បែរ​ទីតាំង​ថ្មី​នេះ​។

 

ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

 

ក្នុង​ឱកាស​នោះ ហាង​នំ Big Apple Donuts and Coffee បាន​ចែក​នំ​ដូណាត់​ ១០០​ប្រអប់ ដល់​អ្នក​ចូល​រួម​១០០​នាក់​ដំបូង និង​មាន​ចាប់​រង្វាន់​ទទួល​បាន​ប័ណ្ណ​ទិញ​នំ​ដូណាត់ និង​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ប្រគំ​តន្ត្រី​បែប​យុវវ័យ និង​ការ​ផ្តល់​ promotion ពិសេស​ គឺ​រាល់​អតិថិជន​ដែល​ទិញ​នំ​ដូណាត់​២ នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​នំ​ដូណាត់​១ ដោយ​ឥត​គិត​ថ្លៃ ហើយ​កម្មវិធី​នេះ​នឹង​ដំណើរ​ការ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មេសា​ នេះ នៅ​សាខា​ថ្មី កម្ពុជា​ក្រោម។

 

ហាង​នំ​ដូណាត់​សាខា​កម្ពុជា​ក្រោម ត្រូវ​បាន​រចនា​ដោយ​ភាព​ទាក់ទាញ និង​មាន​ការ​រៀបចំ​យ៉ាង​មាន​របៀប​រៀបរយ ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​មក​ញ៉ាំ​នំ​ដូណាត់ ព្រម​ទាំង​ធ្វើ​កិច្ចការ​សាលា ពិភាក្សា​ការងារ ឬ​ការ​ជួបជុំ​មិត្តភ័ក្ដិ​។

 

ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

 

Big Apple Donuts and Coffee បាន​បើក​សាខា​ដំបូង​នៅ​បឹង​កេងកង​១ កាល​ពី​ដើម​ឆ្នាំ​២០១៥ និង​បន្ត​បើក​សាខា​ទី​២ នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង សាខា​ទី​៣ នៅ​ទួលគោក កាល​ពី​ពាក់​កណ្ដាល និង​ចុងឆ្នាំ​២០១៥​។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លោក ជា គឹមសុង តាម​ទូរសព្ទ​លេខ 070 6666 73

 

ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

 

ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

 

ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

 

ហាង​នំ​ដូណាត់ Big Apple Donuts and Coffee បើក​សាខា​ថ្មី​នៅ​ផ្លូវ​កម្ពុជា​ក្រោម​

 

អត្ថបទ៖ ពាណិជ្ជកម្ម​