វៀតណាម​ជ្រើស​រើស​បាន​នាយករដ្ឋមន្ត្រី​ថ្មី​​ព្រឹក​នេះ

​អតីត​​ឧបនាយក​​រដ្ឋមន្ត្រី​​ លោក​ Nguyen Xuan Phuc ​បាន​ជាប់​​ឆ្នោត​​ក្លាយ​​ជា​នាយក​រដ្ឋមន្ត្រី​​​​​ថ្មី​​របស់​​​​វៀតណាម​​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ ​​​ក្រោយ​​នាយក​រដ្ឋមន្ត្រី​​​ផុត​អាណត្តិ​​​​​លោក Nguyen Tan Dung ​លាលែង​ចេញ​ពី​តំណែង​​កាល​ពី​ថ្ងៃ​​ពុធ​ទី ៦មេសា​ម្សិលមិញ។

 

វៀតណាម​ជ្រើស​រើស​បាន​នាយករដ្ឋមន្ត្រី​ថ្មី​​ព្រឹក​នេះ

​​នាយក​រដ្ឋមន្ត្រី​​​ថ្មី​លោក​​ Nguyen Xuan Phuc

 

នាយក​រដ្ឋមន្ត្រី​​​ថ្មី​លោក​​ Nguyen Xuan Phuc ​​វ័យ​ ៦១​ឆ្នាំ​នេះ​​ ​បាន​​ឈ្នះ​​​ការ​បោះ​ឆ្នោត​​ក្នុង​សភា​ដោយ​ទទួល​​ ​៤៤៦​​សំឡេង​​ក្នុង​ចំណោម​ ៤៩០​សំឡេង​។​​

 

​​ចំណែក​នាយក​​រដ្ឋមន្ត្រី​​​ទើប​ផុត​អាណត្តិ​​លោក​​ Nguyen Tan Dung ​បាន​លាលែង​ពី​​​​តំណែង​​ជា​ផ្លូវ​ការ​​​​​​​ ក្នុង​សម័យ​ប្រជុំ​សភាជាតិ​​​​ ​ក្រោយ​​ឡើង​កាន់​អំណាច​​​​​​​ ២អណត្តិ​​រយៈ​ពេល​ ​១០​ឆ្នាំ​។

ក្រុម​តំណាង​រាស្ត្រ​​​គិត​ថា​​​​ការ​លាលែង​​​​​របស់​លោក​នាយករដ្ឋមន្ត្រី​​​​ Dung ​ធ្វើ​ឡើង​​ក្រោយ​មាន​​សំណើ​​ពី​​ប្រធានាធិបតី​​វៀតណាម​លោក Tran Dai Quang។ ​ក្នុង​ការ​​បោះ​ឆ្នោត​​​​​​​​​​​​យល់​ព្រម​​ឲ្យ​ចាកចេញ​​​​​​ម្សិលមិញ​​​​លោក​​ទទួល​បាន​សំឡេង​ ៤១៨​​​ ឬ ៨៤​% ​​ ​ពី​​តំណាងរាស្ត្រ​។ ​ប្រធានាធិបតី​​​​​​ Tran Dai Duang ​​មាន​ប្រសាសន៍​​ក្នុង​កិច្ច​ប្រជុំ​ម្សិលមិញ​ថា​ “​​លោក​​​​​​ Nguyen Tan Dung​​ បាន​បំពេញ​​កិច្ចការ​​​​​​​​ទាំង​អស់​របស់​ខ្លួន​ហើយ​”។

 

​​​​​​​​​ក្រុម​តំណាង​រដ្ឋសភា​មួយ​ចំនួន​​​​បាន​សរសើរ​​ចំពោះ​​ភាព​​ជោគ​ជ័យ​របស់​​នាយក​រដ្ឋមន្ត្រីមុន​​​​ក្នុង​​​​ការ​​រក្សា​បាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ​ប្រឆាំង​​អតិផរណា ​និង​​​ធានា​បាន​អត្រា​​កំណើន​​សេដ្ឋកិច្ច​​​ប្រទេស។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ ​​សភាព​​​បាន​​​អនុម័ត​​​ច្បាប់​ជាច្រើន​​​​រួម​ទាំង​​ច្បាប់​​​​​ទទួល​​បាន​ព័ត៌មាន ​និង​កែ​ប្រែ​​ច្បាប់​​​​សុខាភិបាល​ដែរ។

 

​ទោះ​ជា​យ៉ាង​ណា​​ក្ដី​ ​នាយករដ្ឋមន្ត្រី​​ថ្មី​​​ ​នឹង​ត្រូវ​​ដោះ​ស្រាយ​​បញ្ហា​​​​​​​​បន្ថែម​ទៀត​ដូច​​ជា​​កំណែ​ទម្រង់​សេដ្ឋកិច្ច ​​អំពើ​ពុក​រលួយ ​និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម៕

 

វៀតណាម​ជ្រើស​រើស​បាន​នាយករដ្ឋមន្ត្រី​ថ្មី​​ព្រឹក​នេះ

នាយក​​រដ្ឋមន្ត្រី​​​ទើប​ផុត​អាណត្តិ​​លោក​​ Nguyen Tan Dung

 

ចុចអាន៖ ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ

ចុចអាន៖ វៀតណាម​គ្រោង​​ធ្វើ​ឲ្យ​ចិន​ញញើត​​ជា​មួយ​នឹង​យន្តហោះ​ចម្បាំង​ពី​លោក​ខាង​លិច

ចុចអាន៖ ដុំ​ដែកចម្លែក​​​ធ្លាក់​ពី​អវកាស​ចំ​ប្រទេស​វៀតណាម​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia