ផ្សារ​ទំនើប Giant ចាប់​បើក​ដំណើរ​ការ​នៅ​កម្ពុជា​ ជា​លើក​ដំបូង​ហើយ

ផ្សារ​ទំនើប Giant បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា ​ដោយ​បើក​សាខា​ទី​១ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ផ្សារ​ទំនើប​ស៊ីធីម៉ល តាម​បណ្តោយ​មហាវិថី​ព្រះមុនីរ៉េត​ នៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា កន្លង​ទៅ​នេះ។

 

ផ្សារ​ទំនើប​មួយ​នេះ មាន​នៅ​តាម​ប្រទេស​ជា​ច្រើន ដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ​ប្រ៊ុយណេ​ សិង្ហបុរី​ និង​វៀតណាម ហើយ​មាន​វត្តមាន​នៅ​​កម្ពុជា​​នេះ​ដោយ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត​។

 

ផ្សារ​ទំនើប Giant ចាប់​បើក​ដំណើរ​ការ​នៅ​កម្ពុជា​ ជា​លើក​ដំបូង​ហើយ

 

ផ្សារ​ទំនើប Giant នាំ​មក​នូវ​បទពិសោធន៍​នៃ​ភាព​សម្បូរ​បែប​ក្នុង​ការ​ទំនិញ​ក្នុង​តម្លៃ​សមរម្យ​។ ផ្សារ​ទំនើប Giant សាខា​ទី​១​ មាន​ទំហំ​ប្រមាណ ១៨០០ ម៉ែត្រ​ការ៉េ​នៃ​ផ្សារ​ទំនើប​ស៊ីធីម៉ល​ ជាន់​ទី​ផ្ទាល់​ដី និង​មាន​ផលិតផល​មាន​គុណភាព និង​តម្លៃ​ពិសេស​ជាច្រើន​ ដូចជា ភេសជ្ជៈ​ បន្លែ ផ្លែឈើ អាហារ​ស្រស់ៗ គ្រឿងទេស សម្ភារៈ​បរិក្ខារ​ក្នុង​ផ្ទះ និង​ទំនិញ​ប្រើប្រាស់​ទូទៅ​រាប់​ពាន់​មុខ​។ ដោយ​សារ​ភាព​សម្បូរ​បែប​នៃ​ទំនិញ​ទាំងអស់​នេះ​ហើយ​ ទើប​ធ្វើ្ង​ឲ្យ​ផ្សារ​ទំនើប​ Giant មាន​កេរ្តិ៍​ឈ្មោះ និង​ក្លាយ​ជា ទីផ្សារ​លក់​រាយ​ដ៏​ធំ និង​ផ្តល់​ភាព​ងាយ​ស្រួល​។

 

ផ្សារ​ទំនើប Giant រង់ចាំ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ក្នុង​ការ​ទិញ​ទំនិញ​ជាមួយ​ជម្រើស​ផលិតផល​មាន​គុណ​ភាព តម្លៃ​សមរម្យ ដ៏​ច្រើន​សម្បូរ​បែប ការ​ភ្លក់​ផលិតផល​តាម​បញ្ជរ​ឥត​គិត​ថ្លៃ ព្រម​ទាំង​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេសៗ​ជាច្រើន​។ Giant នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ខាង​មុខ​នេះ​។ អ្នក​អាច​តាម​ដាន​ព័ត៌មាន​តាម​ទំព័រ​ហ្វេសប៊ុក Giant Supermarket Cambodia​។

 

ផ្សារ​ទំនើប Giant ចាប់​បើក​ដំណើរ​ការ​នៅ​កម្ពុជា​ ជា​លើក​ដំបូង​ហើយ

 

ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​ហ៊ុន​រវាង​ក្រុមហ៊ុន​ Dairy Farm International Holding និង Lucky Market Group​។ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​លើ​ផ្នែក​៣​សំខាន់ គឺ​ផ្សារ​ទំនើប​ឡាក់​គី ឡាក់​គី​បឺរហ្គឺរ និង​ហ្គាឌៀន​ដែល​ផ្ដោត​លើ​សុខភាព​ និង​សម្រស់​។ Dairy Farm ជា​ក្រុមហ៊ុន​ដែល​ឈាន​មុខ​គេ​ផ្នែក​អាជីវកម្ម​លក់​រាយ​ក្នុង​តំបន់​អាស៊ី ឯ​ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ក៏​ជា​ក្រុមហ៊ុន​ដែល​ឈាន​មុខ​គេ​មួយ​ក្នុង ផ្នែក​អាជីវកម្ម​លក់​រាយ​ក្នុង​កម្ពុជា​ដែរ​។ គិត​ត្រឹម​ថ្ងៃ​៣០​ ខែ​មិថុនា ឆ្នាំ​២០១៥ ក្រុមហ៊ុន Dairy Farm និង​ក្រុមហ៊ុន​ដែល​បាន​ចូល​ហ៊ុន​ជាមួយ​ដទៃ​ទៀត បាន​បើក​ប្រតិបត្តិការ​អាជីវកម្ម​ជាង ៦៤០០ កន្លែង និង​បង្កើត​ការងារ​ជាង ១៨០ ពាន់​នាក់​។ Dairy Farm International Holding ប្រតិបត្តិការ​លើ​អាជីវកម្ម​ជាច្រើន​ផ្នែក​ ដូចជា ផ្សារ​ទំនើប​ខ្នាត​ធំ និង​តូច​ ហាង​លក់​ផលិតផល​សុខភាព​ និង​សម្រស់ ជាមួយ​ម៉ាក់​យីហោ​ល្បីៗ​។​

 

តោះ​ទៅ​ទិញ​ទំនិញ​ទាំងអស់គ្នា​នៅ​ផ្សារ​ទំនើប Giant!

 

ផ្សារ​ទំនើប Giant ចាប់​បើក​ដំណើរ​ការ​នៅ​កម្ពុជា​ ជា​លើក​ដំបូង​ហើយ

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត តាម​អ៊ីមែល[email protected]

 

ផ្សារ​ទំនើប Giant ចាប់​បើក​ដំណើរ​ការ​នៅ​កម្ពុជា​ ជា​លើក​ដំបូង​ហើយ

 

ផ្សារ​ទំនើប Giant ចាប់​បើក​ដំណើរ​ការ​នៅ​កម្ពុជា​ ជា​លើក​ដំបូង​ហើយ

 

អត្ថបទ៖ ពាណិជ្ជកម្ម​