ប៉ូលិស​ក្នុង​​ខេត្ត​​មួយ​​​នៅ​ថៃចាប់​ផ្ដើម​ពាក់​​ Gopro ពេល​បំពេញ​ភារកិច្ច​

កង​កម្លាំង​ប៉ូលិស​​ល្បាត និង​​ប៉ូលិស​ចរាចរ​នៃ​​​ប៉ុស្តិ៍​ប៉ូលិស​​ក្នុង​សង្កាត់​​Sattahip​ ខេត្ត​​ Chonburi ប្រទេស​ថៃ​​​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​​បាន​ទទួល​​​​កាមេរ៉ា​​​បំពាក់​លើ​​​មួក​​សុវត្ថិភាព​​​ចំនួន​៣០​គ្រឿង​ សម្រាប់​ពាក់​ពេល​បំពេញ​ភារកិច្ច​ក្នុង​គោល​ដៅ​ថត​ចាប់​​សកម្មភាព​ផ្សេង​ៗ​ជា​ភស្តុតាង​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Thai Rath។

 

ប៉ូលិស​ក្នុង​​ខេត្ត​​មួយ​​​នៅ​ថៃចាប់​ផ្ដើម​ពាក់​​ Gopro ពេល​បំពេញ​ភារកិច្ច​
តាម​ប្រភព​​សារព័ត៌មាន Thai Visa បាន​ឲ្យ​ដឹង​ថា​ ការ​បំពាក់​​កាមេរ៉ា GoPro ដល់​​កម្លាំង​ប៉ូលិស​ខាង​លើ​គឺ ​ជា​គម្រោង​​​​មួយ​ឈ្មោះ​ “Cops with Cams” មិន​គ្រាន់​​តែ​ប្រើ​សម្រាប់​​ថត​​​​​ចាប់​យក​សកម្មភាព​​កត់​សម្គាល់​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ដើម្បី​ធានា​នូវ​​ទំនាក់​ទំនង​រវាង​ក្រុម​កម្លាំង​ប៉ូលិស​​ជាំ​មួយ​សាធារណជន​ពេល​បំពេញ​ការងារ​​ផង​ដែរ។

 

​​​​​​​​​​តាម​ការ​ឲ្យ​ដឹង​ពី​​លោក​ Methawit Praditpol  អគ្គស្នងការ​ប៉ូលិស​​ កាមេរ៉ា​ទាំង​នោះ​អាច​ភ្ជាប់​ជា​មួយ​​​ ទូរសព្ទ​ Smart Phone និង​​​កុំព្យូទ័រ​​សម្រាប់​ប្រមូល​ផ្ដុំ​វីដេអូ​ជា​ភស្តុតាង​​ជាក់​ស្តែង​​​​នានា។ វា​ជួយ​​បង្កើន​ប្រសិទ្ធភាព​ការងារ​ប៉ូលិស​​​ ព្រម​ទាំង​​ការពារ​ទាំង​ប្រជាពលរដ្ឋ​​និង​ប៉ូលិស​ពី​ការ​ចោទ​ប្រកាន់​​​ផ្សេង​ៗ​ដោយ​​ប្រការ​ណា​មួយ​។

 

“ គម្រោង​នេះ​នឹង​ជួយ​ឲ្យ​​ប៉ូលិស​​​ខិត​ខំ​បំពេញ​កិច្ចការ​បាន​ល្អ និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ​ ហើយ​វា​ក៏​​ជួយ​​​សម្រួល​ដល់​កិច្ច​ការ​ប៉ូលិស​​​បាន​ច្រើន​​ផង​ដែរ”។ នេះ​បើ​តាម លោក​Methawit និយាយ​ប្រាប់​សារព័ត៌មាន៕

 
ប៉ូលិស​ក្នុង​​ខេត្ត​​មួយ​​​នៅ​ថៃចាប់​ផ្ដើម​ពាក់​​ Gopro ពេល​បំពេញ​ភារកិច្ច​
ប៉ូលិស​ក្នុង​​ខេត្ត​​មួយ​​​នៅ​ថៃចាប់​ផ្ដើម​ពាក់​​ Gopro ពេល​បំពេញ​ភារកិច្ច​
ប៉ូលិស​ក្នុង​​ខេត្ត​​មួយ​​​នៅ​ថៃចាប់​ផ្ដើម​ពាក់​​ Gopro ពេល​បំពេញ​ភារកិច្ច​
ចុចអាន៖  ម៉ូដែល​ឡាន​​​នៅ​​ថៃ​ ​នៅ​តែ​សិចស៊ី​ខ្លាំង ទោះ​​​រដ្ឋាភិបាលស្នើ​សុំ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ thairath, thaivisa​​​​​​​​​​