លើក​ទី១ កម្ពុជា​​មាន​​ពិធី​បំពាក់​​ឯកសណ្ឋាន​​ពេទ្យ និង​​​ធ្វើ​​សច្ចា​​ប្រណិធាន

ពិធី​បំពាក់​ឯកសណ្ឋាន​ពេទ្យ និង​ការធ្វើ​សច្ចា​ប្រណិធាន​ សម្រាប់​និស្សិត​​មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល ជា​លើក​ដំបូង ​​នៅ​កម្ពុជា ត្រូវ​បានធ្វើឡើង​ហើយ ​កាលពី​ព្រឹកមិញ​ ក្រោមវត្តមាន​របស់​ ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការ​​ក្រសួង​សុខាភិបាល​ អ្នកមុខអ្នកការ សាស្ត្រាចារ្យ និស្សិត និង​បុគ្គលិក​ជាច្រើន​ពាន់​នាក់។

 

លើក​ទី១ កម្ពុជា​​មាន​​ពិធី​បំពាក់​​ឯកសណ្ឋាន​​ពេទ្យ និង​​​ធ្វើ​​សច្ចា​​ប្រណិធាន

 

លើក​ទី១ កម្ពុជា​​មាន​​ពិធី​បំពាក់​​ឯកសណ្ឋាន​​ពេទ្យ និង​​​ធ្វើ​​សច្ចា​​ប្រណិធាន

 

ខាងក្រោម​នេះ ​ជា​ខ្លឹមសារ នៃ​សច្ចាប្រណិធាន

 

១) ខ្ញុំ​នឹង​ខិតខំ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ពិត​ប្រាកដ ព្រម​ទាំង​ប្រកាន់​ភ្ជាប់ ឥរិយាបថ​ល្អ។
២) ខ្ញុំ​នឹង​ឧទ្ទិស​ជីវិត​របស់​ខ្ញុំ​ចំពោះ​អំពើ​មនុស្ស​ធម៌ និង​អាជីព​របស់​ខ្ញុំ ប្រកប​ដោយ​មនសិការ កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ។
៣) អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត​មុន​គេ គឺ​សុខភាព និង​អាយុជីវិត​របស់​អ្នកជំងឺ ដោយ​មិន​ប្រកាន់​ភេទ អាយុ សាសនា ជាតិសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ឡើយ។
៤) ខ្ញុំ​នឹង​ចាត់​ទុក​មិត្ត​រួម​អាជីព​របស់​ខ្ញុំ គឺ​ជា​បង​ប្អូន​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​មាន​ភាព​ខ្មាសអៀន ក្នុង​ការ​និយាយ​ពាក្យ​​ថា “ខ្ញុំ​មិន​ចេះ​ទេ” ហើយ​ក៏​មិន​រុញរា​ក្នុង​ការ​ស្វែងរក​ជំនួយ ពី​មិត្ត​រួម​អាជីព​ដើម្បី​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​របស់​ខ្ញុំ​ដែរ។
៥) ខ្ញុំ​នឹង​គោរព​សិទ្ធិ និង​រក្សា​ការ​សម្ងាត់​របស់​អ្នកជំងឺ។
៦) ខ្ញុំ​នឹង​មិន​ប្រើ​ចំណេះ​ដឹង និង​វិជ្ជាជីវៈ​របស់​ខ្ញុំ​ប្រឆាំង​នឹង​អំពើ​មនុស្ស​ធម៌ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។
៧) ខ្ញុំ​ធ្វើ​សច្ចា​ប្រណិធាន​នេះ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​ប្រកប​ដោយ​មោទនភាព។

 

លើក​ទី១ កម្ពុជា​​មាន​​ពិធី​បំពាក់​​ឯកសណ្ឋាន​​ពេទ្យ និង​​​ធ្វើ​​សច្ចា​​ប្រណិធាន

 

លើក​ទី១ កម្ពុជា​​មាន​​ពិធី​បំពាក់​​ឯកសណ្ឋាន​​ពេទ្យ និង​​​ធ្វើ​​សច្ចា​​ប្រណិធាន

 

លើក​ទី១ កម្ពុជា​​មាន​​ពិធី​បំពាក់​​ឯកសណ្ឋាន​​ពេទ្យ និង​​​ធ្វើ​​សច្ចា​​ប្រណិធាន

 

 

ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោលបំណង៖

 

១. ជំរុញ​លើក​ទឹកចិត្ត​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ឱ្យ​ខិតខំ​ស្រាវជ្រាវ​ស្វែងរក​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ពិត​ប្រាកដ ព្រម​ទាំង​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​ល្អ និង​ការ​ផ្ដល់​តម្លៃ​មនុស្ស​ធម៌។

២. ចូលរួម​ដាស់តឿន ក្រើន​រំលឹក​ដល់​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ឱ្យ​អនុវត្ត​អាជីព​ពេទ្យ​របស់​ខ្លួន​នា​ពេល​អនាគត​ប្រកប​ដោយ​មនសិការ កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ។

៣. មាន​សមត្ថភាព​មេត្តាធម៌​ទៅ​លើ​អ្នក​ជំងឺ និង​ចូល​រួម​លើក​តម្កើង​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​វិស័យ​សុខាភិបាល​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។

៤. រួម​ចំណែក​ដល់​ការ​លើក​ស្ទួយ ការ​បណ្ដុះបណ្ដាល​ក្នុង​វិស័យ​សុខាភិបាល។

 

ក្នុង​ពិធី​​រៀបចំដោយ​សាកលវិទ្យាល័យពុទ្ធិ​សាស្ត្រ​ នៅ​បរិវេណ​សាកលវិទ្យាល័យពុទ្ធិសាស្ត្រព្រឹកមិញ​នេះ លោកសាស្ត្រាចារ្យ ធា គ្រុយ ថ្លែង​ថា ក្នុង​នាម​ជា​គ្រូពេទ្យ ត្រូវ​តែ​មាន​​​ចំណេះ​ដឹង មាន​ស្មារតី​រឹងមាំ មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ មាន​ក្រម​សីលធម៌ មិន​ខ្ជីខ្ជា និង​ប្រឹងប្រែង​​ឱ្យ​អស់​ពី​លទ្ធភាព។

 

“…ខ្ញុំ​បាន​ស្ដាប់​សច្ចាប្រណិធាន​មិញ អស់លោក​ជ្រាប អ្នក​អាន​ក៏​ជ្រាប​អ្នក​ថា​តាម​ក៏​ជ្រាប។ មិញ​ដល់​ថ្នាក់​ថា ស៊ូ​បោះ​បង់​ជីវិត មិន​លះ​បង់​អ្វី​ដែល​ត្រូវ​ធ្វើ។ តឹងតែង​មែន​ទែន! ខ្ញុំ​បារម្ភ! ឃ្លា​មួយ​ហ្នឹង ខ្ញុំ​បារម្ភ។ តែ​យ៉ាងណា​យើង​ប្រយ័ត្នប្រយែង​ឱ្យ​មែនទែន យើង​បាន​អាន​ហើយ អ្នក​អាន​ក៏​បាន​អាន អ្នក​អាន​បន្ត​ក៏​បាន​អាន​បន្ត ហើយ​បាន​លើក​ដៃ​ស្បថទៀត ហើយ​មាន​ភ្លើង​​អំពូល​ទៀត។ ចង់​មិន​ចង់​សូម​មេត្តា​ចងចាំ។ ខ្ញុំ​សង្ឃឹម​ថា​​​អស់លោក​កំពុង​ស្បថ​មែនទែន ខ្ញុំ​សង្ឃឹម​ថា​លោក​នឹង​បន្ត​ទទួល​ពាក្យ​សម្បថ​នេះ ទៅ​ពិចារណា និង​អនុវត្ត​​តាម​លទ្ធភាព​ខ្ពស់​បំផុត ប្រឹងប្រែង​បំផុត មិន​ខ្ជីខ្ជា។ និយាយ​ឱ្យ​ចំ​មែន​ទែន​មិន​បាច់​ស្បថ​ក៏​បាន​ដែរ ឱ្យ​តែ​មាំទាំ ឱ្យ​តែ​ច្បាស់លាស់ មិន​បាច់​ស្បថ​ក៏​បាន​ដែរ តែ​បើ​បាន​ស្បថ​ទៀត​កាន់​តែ​មាំទាំ […] ខ្ញុំ​ចង់​បាន​ជាងគេ គឺ​ឃ្លា​មួយ​ម៉ាត់​នេះ​ទេ ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់! ពី​ព្រោះ​ពាក់ព័ន្ធ​នឹង​ជីវិត​​អ្នកជំងឺ…”៕

 

 

ជាន់​ហ្គែរ ជ្រុល​ ធ្លាក់​ទឹក​ទន្លេ ពេល​កំពុង​​ចុះ​ទូក​ដ អុងប៉ាង

ទេសចរហូប​គ្រឿង​សមុទ្រ​ងូត​ទឹក​លេង​ធម្មតា ​នៅ​កោះ ​ក្នុង​ខេត្ត​កែប ទោះ​ទឹក​សមុទ្រ​ប្រែ​ពណ៌ក្ដី

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ
រូបថត៖ ទូរសព្ទដៃ