វៀតណាម​​​​​​​​​​ចេញ​ច្បាប់​ថ្មី​​​ដាក់​គុក​២០​ឆ្នាំ​ ​អ្នក​ប្រើ​សារធាតុ​គីមី​​ក្នុង​ចំណី​សត្វ

ប្រទេស​​​វៀតណាម​​ទើប​ចេញ​​​​ច្បាប់​ថ្មី​មួយ​ទៀត​​​​​​​​ក្នុង​ក្រមព្រហ្មទណ្ឌ​ ដោយ​​​​ដាក់​ពន្ធនាគារ​​​​​​​​​ដល់​ទៅ ២០​​ឆ្នាំ​ ​​​និង​​ពិន័យ​​ធ្ងន់ធ្ងរ​​​ពី​លើ​ទៀត ចំពោះ​ជន​ណា​​ប្រើ​​ប្រាស់​សារធាតុ​គីមី​​​​ហាម​ឃាត់​​​​​ និង​គ្រោះ​ថ្នាក់​​ក្នុង​កសិដ្ឋាន។

 

វៀតណាម​​​​​​​​​​ចេញ​ច្បាប់​ថ្មី​​​ដាក់​គុក​២០​ឆ្នាំ​  ​អ្នក​ប្រើ​សារធាតុ​គីមី​​ក្នុង​ចំណី​សត្វ

 

​​​បើ​យោង​ទៅ​តាម​​ព្រហ្មទណ្ឌ​​ថ្មី​ ​ដែល​​នឹង​ចូល​ជា​ធរមាន​​នៅ​ថ្ងៃ​ទី ១​កក្កដា​​ឆ្នាំ​ ២០១៦​ខាង​មុខ​ ​​​​​​កសិករ​​រូប​ណា​​ហ៊ាន​​​​ប្រព្រឹត្ត​​បទ​ល្មើស​​​ខាង​លើ​ ​​​មិន​ត្រឹម​តែ​​​​ជាប់​គុក​ទេ​ ​ថែម​ទាំង​​​​ពិន័យជា​​ប្រាក់​​ចាប់​ពី ១០០​លាន​ដុង ឬ​ ៤៤៦០​​​​ដុល្លារ​​អាមេរិក​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​
​អ្នក​ល្មើស​ច្បាប់​​​បច្ចុប្បន្ន​​​ ​​ត្រូវ​ពិន័យ​ចំនួន​តែ​​ ២០លាន​ដុង​ប៉ុណ្ណោះ​ ​ដែល​ធ្វើ​​ឲ្យ​វៀតណាម​​​ត្រូវ​ស្វែង​រក​​​វិធានការ​​​តឹងរ៉ឹង​​ជាង​មុន​ ​​ដើម្បី​​​គ្រប់​គ្រង​​​​​ភាព​គឃ្លើន​​​​ក្នុង​ការ​ប្រើប្រាស់​​​សារធាតុ​​គីមី​​ខុស​ច្បាប់​ និង​ថ្នាំ​​ផ្សះ​អង់ទីប៊ីយ៉ូទីក​ក្នុង​កសិដ្ឋាន។ ​​សម្រាប់​​សត្វ​​ជ្រូក​សារធាតុ​​​ដែល​គេ​​​ព្រួយបារម្ភ​ជាង​គេ​គឺ​​ Salbutamol ​ដើម្បី​​ឲ្យ​​​​​​​សត្វ​ជ្រូក​​មិន​សូវ​សម្បូរ​​ខ្លាញ់​ ​តែ​​វា​​​គ្រោះ​ថ្នាក់​ដល់​មនុស្ស​​ដូច​ជា​​​​បង្ក​ឲ្យ​មាន​​​ចង្វាក់​បេះ​ដូង​​ដើរ​ញាប់​ ​​វិលមុខ​ ​ឈឺក្បាល ​និង​​​ធុញថប់ ជាពិសេស​​​​​​គ្រោះ​ថ្នាក់​ខ្លាំង​​ចំពោះ​​​​អ្នក​មាន​ជំងឺ​បេះ​ដូង និង​​ឡើង​ឈាម។​​​​​​​​​​​

 

​​​​​បើ​តាម​​ក្រសួង​​​​​កសិកម្ម​ និង​​អភិវឌ្ឍ​ជនបទ​​ ​គេ​បាន​រក​ឃើញ​​​​​​​​​ជ្រូក​​​ ៩៨​ក្បាល​ក្នុង​ចំណោម​ ១០០០ក្បាល​​​មាន​​​​ផ្ទុក​​សារធាតុ​ Salbutamol កាល​ពី​ខែ​មករា។ ចំនួន​​នេះ​បាន​ថយ​​ចុះ​​​​​មក​វិញ ក្រោយ​​​មាន​មន្ត្រី​ចុះ​ធ្វើ​អធិការកិច្ច​​កាល​ពី​ខែ​មិនា​ ​ដោយ​រក​ឃើញ​​មាន ៣ក្បាល​​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ ៥៧៦​​ក្បាល។

 

​​តែ​ទោះ​ជា​យ៉ាង​ណា​​​​​ ​​គេ​នៅ​មាន​​ក្ដី​ព្រួយ​បារម្ភ​ថា សារធាតុ​​ហាម​ឃាត់​​​​​ទាំង​នោះ​​នឹង​​​​ត្រូវ​​​​គេ​​ប្រើ​​​​កាន់​តែ​ច្រើន​ ​បើ​គ្មាន​​វិធានការ​​​​តឹងរ៉ឹង។ ​បើ​តាម​​ប្រភព​​​​​ពី​មន្ត្រី​ខាង​លើ​ ​ក្រុមហ៊ុន​​​ចំនួន ២០​​​បាន​នាំ​ចូល​​​សារធាតុ Salbutamol ​៩,១៤​តោន នៅ​វៀតណាម​​ឆ្នាំ​មុន​ ដោយ​មាន​​តែ​​ ១០គីឡូក្រាម​​​​​​ប៉ុណ្ណោះ​បាន​​​ប្រើប្រាស់​​​ក្នុង​វិស័យ​​សុខាភិបាល​​​ស្រប​ច្បាប់៕

 

ចុចអាន៖ ជ្រូក​នៅ​វៀតណាម​ចាក់​ថ្នាំ​មុន​កាប់​សាច់

ចុចអាន៖ វៀតណាម​ព្រួយ​បារម្ភ​រឿង​ផ្លែឈើ​នាំ​ចូល​គ្មាន​គុណភាព

ចុចអាន៖ វៀតណាម​​​ជាប់​ចំណាត់ខាងរង​​ការ​ខូច​ខាត​ដោយ​សារ​​ប្រែ​ប្រួល​អាកាស​ធាតុ

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Thanhniennews