Blue Pumpkin សហការ​ជាមួយ Sabay ចែក​នំ​​និង​ភេសជ្ជៈ​ដល់​កុមារ​នៅ​អង្គការ​មិត្ត​សំឡាញ់

ដើម្បី​ឲ្យ​កុមារ​ដែល​បាត់​បង់​ឱកាស​ទទួល​បាន​ចំណី​អាហារ​មាន​អនាម័យ និង​ការ​យល់​ដឹង​បន្ថែម​ពី​របៀប​ថែ​ទាំ​សុ​ខភាព ហាង​នំ Blue Pumpkin បាន​សហការ​ជាមួយ Sabay ចែក​នំ​ចំណី​ដល់​កុមារ​ជាង​២០០​នាក់​មក​ពី​អង្គការ​មិត្ត​សំឡាញ់។

 

Blue Pumpkin សហការ​ជាមួយ Sabay ចែក​នំ​​និង​ភេសជ្ជៈ​ដល់​កុមារ​នៅ​អង្គការ​មិត្ត​សំឡាញ់

 

កុមារ​បាត់​បង់​ឱកាស​ដោយ​សារ​គ្មាន​លទ្ធភាព​រៀន​សូត្រ ធ្លាប់​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់ និង​មាន​បញ្ហា​ផ្សេង​ៗ​ជា​ដើម បង្ហាញ​​ភាព​សប្បាយ​រីករាយ​នៅ​ពេល​បាន​ទទួល​ទាន​នំប៉័ង ផ្លែឈើ និង​អាហារ​មាន​សុខ​ភាព។ ​កន្លង​មក​មន្ត្រី​ទំនាក់​ទំនង​នៃ​អង្គការ​មិត្ត​សំ​ឡាញ់ កញ្ញា វុទ្ធី សុ​កញ្ញា ​បាន​​ឲ្យ​ដឹង​​ថា ​ពួក​គេ​ភាគ​ច្រើន​​ទទួល​ទាន​អាហារ​មិន​បាន​សមរម្យ ​​និង​គ្មាន​​​​អនាម័យ​នោះ​ទេ។

 

បន្ថែម​ពី​នេះ​ទៀត​ កុមារា កុមារី​ទាំង​នេះ​​​ក៏​ទទួល​​​បាន​​ការ​ណែ​នាំ​ពី​របៀប​ថែ​ទាំ​សុខភាព​​ ​បញ្ហា​គ្រោះ​ថ្នាក់​បង្ក​ឡើង​ពី​ការ​ពុល​អាហារ ប្រយោជន៍​នៃ​ការ​ហូប​ទឹក​ស្អាត ផល​វិបាក​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​គ្មាន​គុណភាព និង​ការ​ឆ្លើយ​សំនួរ​យក​រង្វាន់​ផង​ដែរ៕

 
សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ លឹម សុ​នា