(Video Highlight) Man City ស្ថិតក្នុងទីតាំងដ៏កក់ក្តៅ ក្រោយពីជួបរាត្រីដ៏រីករាយនៅប៉ារីស

គ្រាប់បាល់ក្រៅដីពីសំណាក់ខ្សែបម្រើ Kevin De Bruyne និង Fernandinho បានជួយឲ្យក្រុម Manchester City ទទួលបានលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Paris Saint-Germain កាលពីថ្ងៃពុធ ដើម្បីធ្វើឲ្យក្រុមអង់គ្លេសមួយនេះមានប្រៀបដ៏ស្តួចស្តើងមួយក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។
1
នៅរាត្រីមួយដែលនឹងត្រូវចងចាំទៅលើការធ្វេសប្រហែសក្នុងតំបន់ការពារ និងគ្រាប់បាល់ប៉េណាល់ទី១គ្រាប់របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែលត្រូវបានសង្គ្រោះដោយអ្នកចាំទី Joe Hart របស់ Man City ក្រុមរបស់ក្របខ័ណ្ឌ Premier League មួយនេះ បានដណ្តើមយកប្រៀបទៅលើការប្រព្រឹត្តកំហុសពីរលើករបស់ក្រុមម្ចាស់ផ្ទះ។ De Bruyne បានជួយឲ្យក្រុម Man City មានគ្រាប់បាល់នាំមុខនៅនាទី ទី៣៨ នៅមុនពេល Ibrahimovic បានតាមស្មើវិញភ្លាមៗ ក្រោយពីមានការធ្វេសប្រហែសក្នុងតំបន់ការពាររបស់ក្រុមភ្ញៀវ។

បន្ទាប់មក ខ្សែបម្រើ Adrien Rabiot បានជួយឲ្យក្រុម PSG មានគ្រាប់បាល់នាំមុខវិញនៅមុនពេលលេងបានរយៈពេល៦០នាទី ប៉ុន្តែ Fernandinho បានធ្វើឲ្យការប្រកួតនេះស្ថិតក្នុងលទ្ធផលស្មើ ២-២ នៅនាទី ទី៧២ដើម្បីធ្វើឲ្យក្រុមយក្សរបស់បារាំង ត្រូវតែធ្វើការប្រជែងឲ្យបានខ្លាំងក្លាក្នុងការប្រកួតជើងទី២នាថ្ងៃអង្គារ សប្តាហ៍ក្រោយ។ Hart បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាជាការប្រកួតដ៏រំភើបមួយ ហើយយើងបានលេងក្នុងការប្រកួតកីឡាបាល់ទាត់ដ៏អស្ចារ្យ។ វាអាស្រ័យទៅលើយើងក្នុងការបង្កើតឲ្យមានគ្រាប់បាល់ក្រៅដី។ យើងកំពុងតែបង្កើតឲ្យមានប្រវត្តិសាស្ត្រសម្រាប់ក្លិបនេះ ហើយយើងមិនចង់បញ្ចប់វាឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia