Dortmund និង Liverpool ត្រូវប៉ះគ្នានៅថ្ងៃលោក Klopp វិលទៅអាល្លឺម៉ង់វិញ

វានឹងមានបរិយាកាសដ៏ពិសេសួយនៅមុនពេលការប្រកួតក្របខ័ណ្ឌ Europa League វគ្គ៨ក្រុមចុងក្រោយ ជើងទី១របស់ក្រុម Borussia Dortmund ជាមួយនឹងក្រុម Liverpool នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលអ្នកគាំទ្ររបស់ក្លិបទាំងពីរនឹងស្រែកច្រៀងចម្រៀងប្រចាំក្លិបរបស់ពួកគេដែលមានចំណងជើងថា «You’ll Never Walk Alone (អ្នកនឹងមិនដើរម្នាក់ឯងឡើយ»។
1
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool នឹងធ្វើការវិលត្រឡប់ដ៏រំជួលចិត្តមួយទៅកាន់ Dortmund ក្រោយពីចាកចេញពីក្លិបយក្សអាល្លឺម៉ង់មួយនេះ កាលពីខែឧសភា ក្រោយពីបានចំណាយពេល៧ឆ្នាំក្នុងក្លិបរបស់ក្របខ័ណ្ឌ Bundesliga មួយនេះ។ ប៉ុន្តែ វានឹងមានការស្រែកច្រៀងដ៏រំភើបមួយដែលក្លិបទាំងពីរនឹងច្រៀងរួមគ្នានៅកីឡដ្ឋាន Signal Iduna Park របស់ Dortmund ខណៈដែលអ្នកទស្សនាដោយផ្ទាល់ចំនួន៨១០០០ត្រូវបានរំពឹងទុកថា នឹងចូលរួមទស្សនា។ ក្រុមហង្សក្រហម Liverpool បានជួបភាពត្រដាបត្រដួសនៅរដូវកាលនេះ ប៉ុន្តែ បានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅពេលប្រកួតជាមួយនឹងក្រុមខ្លាំងៗ ហើយខ្សែបម្រើ James Milner ជឿជាក់ Liverpool អាចធ្វើការប្រជែងជាមួយនឹងក្រុម Dortmund បាន។
2
ក្រោយពីបានទម្លាក់ក្រុម Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយ Liverpool សង្ឃឹមថា នឹងប្រើប្រាស់ទីលាននៃកីឡដ្ឋាន Anfield ដើម្បីដណ្តើមយកប្រៀបរបស់ពួកគេក្នុងការប្រកួតជើងទី២ ប៉ុន្តែ Milner ដឹងថា រាល់អ្វីៗទាំងអស់អាស្រ័យទៅលើលទ្ធផលដ៏កក់ក្តៅមួយនៅកីឡដ្ឋាន Signal Iduna Park។ ប៉ុន្តែ Dortmund បានផ្តួលក្រុមឡើងទម្រង់លេង Tottenham Hotspur ដែលជាបេក្ខភាពប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League ដោយងាយក្នុងលទ្ធផលទាំងពីរជើង ៥-១ ក្នុងការប្រកួតកាលពីជុំមុន និងមិនស្គាល់ចាញ់សោះពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ហើយលោក Hans-Joachim Watzke ប្រធានរបស់ក្លិបនេះ បានបញ្ជាក់ថា ភាពជាមិត្តរបស់លោកជាមួយនឹងលោក Klopp នឹងត្រូវទុកមួយឡែក លុះត្រាតែដល់សំឡេងកញ្ចែចុងក្រោយ៕

កម្មវិធីប្រកួតនៅរាត្រីនេះ
Ath Bilbao Vs Sevilla – 2:05 ទៀបភ្លឺ
Braga Vs Shakhtar – 2:05 ទៀបភ្លឺ
Dortmund Vs Liverpool – 2:05 ទៀបភ្លឺ
Villarreal Vs Sparta Prague – 2:05 ទៀបភ្លឺ