ភ្នំពេញក្រោន ប្រាប់ពីមូលហេតុការលត់វេស្ទើន ៥-០ ខណៈប៉ូលិស ឈរ​លើ​ណា​ហ្គា​វើល

ក្រុមភ្នំពេញក្រោន បានបង្កើតនៅរឿងដ៏មិនគួរឲ្យជឿមួយ ខណៈពួកគេបានលត់ក្រុមវេស្ទើន រហូតដល់ ៥-០ ក្នុងការប្រកួតជម្រុះតាមពូលដណ្តើមពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ឆ្នាំ២០១៦ កាលពីម្សិលមិញ ចំណែកក្រុមកំពុងលេងនៅក្របខ័ណ្ឌលីកកំពូល រួមមាន ប៉ូលិស មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) និង ណាហ្គាវើល សុទ្ធតែបានផ្តល់ភាពជូរចត់ឲ្យក្រុមមកពីខេត្ត ក្នុងការប្រកួតបើកឆាករបស់ពួកគេដូចគ្នា។
1
មិនមានការរំពឹងថា ភ្នំពេញក្រោន អាចយកឈ្នះលើក្រុមវេស្ទើន រហូតដល់ ៥-០ នោះទេ ខណៈការជួបគ្នា ក្នុងការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ កាលពីថ្ងៃសៅរ៍ ភ្នំពេញក្រោន បានវាយបកតាមស្មើវេស្ទើន ២-២ ទាំងបុកពោះនោះ ហើយរឿងដ៏លំបាកវាកាន់តែកើតមានឡើង ខណៈការប្រកួតតង់ទី១ ក្រុមទាំង២បានស្មើគ្នា ០-០ នោះ ប៉ុន្តែរឿងដ៏មិនគួរឲ្យជឿបានកើតក្នុងការប្រកួតតង់ទី២ គឺភ្នំពេញក្រោន អាចរកបានរហូតដល់៥គ្រាប់ ដែលរកបានដោយ កុក បូរីស ២គ្រាប់ និង ពៅ ប៉ុនវុទ្ធី ឡេង មករា និង អ៊ុក សុធី រកបានម្នាក់១គ្រាប់ៗដូចគ្នា។
3
ជាមួយជ័យជម្នះដ៏ធំនេះ លោកគ្រូ Sam Schweingruber បាននិយាយក្រោយការប្រកួត ដោយត្រូវបានបង្ហោះនៅលើ Page របស់ក្លិបភ្នំពេញក្រោនថា៖ «យើងមិនបានផ្លាស់ប្តូរប្រព័ន្ធលេងនោះទេពេលសម្រាកតង់ទី១។ អ្វីដែលខ្ញុំនិយាយនោះគឺផ្តោតទៅលើការលើកទឹកចិត្តកីឡាករទាំងអស់។ ជាក់ស្តែងក្នុងតង់ទី១ លទ្ធផលគឺមិនដូចអ្វីដែលយើងចង់បាននោះទេ តែពួកយើងធ្វើបានល្អ មានចំណុចមួយចំនួនដែលខ្ញុំពេញចិត្ត ការលេង និងទឹកចិត្តកីឡាករគឺត្រឹមត្រូវ។ ខ្ញុំជំរុញពួកគេ ហើយបានផ្តល់គំនិតបន្ថែមទៀតដល់ពួកគេ ហើយយើងទទួលបានលទ្ធផលនៅក្នុងតង់ទី ២»។
4
លោកបានបន្ថែមថា៖«កីឡាករទាំងអស់ធ្វើបានល្អ ការឈ្នះនៅថ្ងៃនេះ គឺមិនទាន់ល្អនៅឡើយនោះទេ យើងអាចធ្វើបានល្អជាងនេះ ប៉ុន្តែក្រុមយើងមានកីឡាករវ័យក្មេងច្រើននៅថ្ងៃនេះហើយយើងនឹងមានកីឡាករវ័យក្មេងសម្រាប់រដូវកាលនេះ។ កីឡាករវ័យក្មេងភាគច្រើនធ្វើបានល្អនៅថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តចំពោះអ្នកចាំទី កែវ សុខសិលា ដែលបង្ហាញទម្រង់លេងយ៉ាងល្អ ព្រមទាំងខ្ញុំបានឃើញកីឡាករវ័យក្មេងធ្វើបានល្អដោយមានគំនិតត្រូវ ទឹកចិត្តត្រូវផងដែរ»។
2
យ៉ាងណាក៏ដោយ ភ្នំពេញក្រោន បានត្រឹមឈរនៅលេខរៀងទី២ប្រចាំពូលC ព្រោះតំណែងកំពូលតារាងត្រូវបានក្រុមស៊ីម៉ាក់ ឆក់យកបាត់ទៅហើយ ដោយពួកគេបានយកឈ្នះក្រុមប៉ៃលិន ក្នុងលទ្ធផល ៦-១ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធនោះដែរ រីឯក្រុមខេត្តកំពង់ស្ពឺ បានយកឈ្នះលើក្រុមខេត្តកំពត ២-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីឈរនៅលេខរៀងទី៣ ក្នុងពូលCនេះ។
5
ដោយឡែក ក្រុមស្នងការនគរបាលជាតិ បានបំបាក់ក្រុមម្ចាស់ផ្ទះខេត្តព្រះវិហារ ក្នុងលទ្ធផល ៩-០ ក្នុងការប្រកួតបើកឆាករបស់ខ្លួន នៅកីឡដ្ឋានខេត្តព្រះវិហារ ដើម្បីឡើងទៅឈរនៅលេខរៀងទី១នៃពូលD កាលពីម្សិលមិញនោះដែរ។ រីឯក្រុមណាហ្គាវើល បានលត់ក្រុមខេត្តស្វាយរៀង ៦-០ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធនោះដែរ ដើម្បីឈរនៅលេងរៀងទី២ ខណៈក្រុមសៀមរាបអង្គរ បានយកឈ្នះក្រុមខេត្តក្រចេះ ៣-០ នៅកីឡដ្ឋានខេត្តក្រចេះ ដើម្បី ឈរនៅលេខរៀងទី៣៕
0
6
7
8
9
10
11
12
13
14