គាត់​គឺជា​អ្នកបង្កើត Google Alerts តែ​ឥឡូវ​ជា​ម្ចាស់​កសិដ្ឋាន​ដំណាំ​អាល់​ម៉ុ​ន​

​    ​នៅពេល​លោក Naga Kataru បាន​ផុសគំនិត​ដំបូង​នៃ​ការបង្កើត Google Alerts គំនិត​នេះ​ត្រូវបាន​ក្រុមហ៊ុន​បដិសេធ​ភ្លាម​។​

​    ​លោក Kataru និយាយថា "​មេ​របស់ខ្ញុំ​មិន​ចូលចិត្ត​គំនិត​មួយ​នេះ​ទេ​។ គាត់​បាន​និយាយថា Google បង្កើត​លុយ នៅពេល​មនុស្ស​មករក​ពួកយើង​។ បើសិនជា​យើង​បង្កើត Alerts បន្ទាប់មក​យើង​នឹង​បាត់បង់​ប្រាក់​របស់​យើង ពីព្រោះ​យើង​នឹង​ឈប់​ធ្វើឱ្យ​មនុស្ស​ចូល​មើល Google តទៅទៀត​តាមរយៈ Alerts នេះ​"​។​

គាត់​គឺជា​អ្នកបង្កើត Google Alerts តែ​ឥឡូវ​ជា​ម្ចាស់​កសិដ្ឋាន​ដំណាំ​អាល់​ម៉ុ​ន​

​    ​បើ​ទោះ​យ៉ាងណាក្ដី​លោក Kataru នៅតែ​ជឿ​លើ​ឧ​ត្ត​ម​គតិ​របស់ខ្លួន​។ គាត់​បាន​និយាយថា "​ខ្ញុំ​បាន​ទៅ​ជួប​លោក Sergey Brin និង​លោក Larry Page​។ ខ្ញុំ​បាន​និយាយថា ខ្ញុំ​មាន​គំរូ​ដ៏​ឡូយ​មួយ​ជាមួយនឹង Interface ធម្មតា​មួយ​ដើម្បី​បង្ហាញ​ពួកគេ​"​។​

​    ​លោក Kataru និយាយថា ស្ថាបនិក Google ទាំង​ពីររូប​ក៏បាន​ធ្វើតេស្ត​វា​ភ្លាម​។ ជាការ​ពិតណាស់​ពាក្យ​គន្លឹះ​ដំបូង​បំផុត​ដែល​បាន​ប្រើ​ដើម្បី​សាកល្បង Google Alerts គឺ​ពាក្យ "Google" និង "Larry Page"​។​

​    ​លោក​បន្តទៀតថា "​ពួកគេ​ទាំង​ពីរបាន​ពេញចិត្ត​វា​យ៉ាងខ្លាំង​"​។​

​    ​ក្រុមហ៊ុន Google បាន​បើក​ដំណើរការ Google Alert នៅក្នុង​ឆ្នាំ​២០០៣​។ ហើយ​វា​ក្លាយជា Tool មួយ​ដែលមាន​ប្រយោជន៍​ជាទីបំផុត ជាមួយនឹង​មនុស្ស​រាប់លាន​នាក់​ប្រើ​វា​ដើម្បី​ពិនិត្យ​វេ​ប​សាយ​ដើម្បី​រក​មាតិកា​ជាក់លាក់​។​

គាត់​គឺជា​អ្នកបង្កើត Google Alerts តែ​ឥឡូវ​ជា​ម្ចាស់​កសិដ្ឋាន​ដំណាំ​អាល់​ម៉ុ​ន​

​    ​នៅពេល Google បាន​ជួល​លោក Kataru ក្នុង​ឆ្នាំ​២០០០ គាត់​គឺជា​វិស្វករ​ទី​៤០​ក្នុងចំណោម​មនុស្ស​១១០​នាក់​។​

​    ​ប៉ុន្ដែ​ការចូល​មកដល់​ក្រុមហ៊ុន Google គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ​រួចទៅហើយ​សម្រាប់​វិស្វករ​វ័យ​២៥​ឆ្នាំ ដែល​ប៉ះ​កុំព្យូទ័រ​ជា​លើកដំបូង​នាម​ជា​និស្សិត​មិនទាន់​ចប់​បរិញ្ញាប័ត្រ​ក្នុងប្រទេស​ឥណ្ឌា​។​

​    ​លោក Kataru ធំធាត់​នៅ Gampalagudem ជា​ភូមិ​កសិកម្ម​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា នៃ​រដ្ឋ Andhra Pradesh​។ គាត់​គឺជា​សិស្ស​ពូកែ​មាន​ទេពកោសល្យ​ជាងគេ​នៅ​វិទ្យាល័យ ជាទី​ដែល​សិស្ស​ម​ករៀនតែ​ពាក់កណ្តាល​តែប៉ុណ្ណោះ ព្រោះ​សិស្ស​ទាំងនោះ​ពុំ​សូវ​ខ្វល់​ពី​ការអប់រំ​ទេ​។

​    ​ឪពុក​របស់គាត់ ដែលជា​នាយក​សាលា បាន​ប្តេជ្ញាចិត្ត​ធ្វើ​កូន​គាត់​បាន​រៀន​នៅ​មហាវិទ្យាល័យ​ឱ្យ​ទាល់តែ​បាន​។ ដូច្នេះហើយ លោក Kataru បាន​បញ្ជ​ប់​ការសិក្សា​ជាមួយនឹង​សញ្ញាបត្រ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​វិស្វកម្ម បន្ទាប់មក​បាន​ចុះឈ្មោះ​រៀន​នៅ​វិទ្យាស្ថាន Indian Institute Of Technology ក្នុង​កម្មវិធី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ល្អ​ដាច់​គេ​ក្នុងប្រទេស​ឥណ្ឌា​។​

គាត់​គឺជា​អ្នកបង្កើត Google Alerts តែ​ឥឡូវ​ជា​ម្ចាស់​កសិដ្ឋាន​ដំណាំ​អាល់​ម៉ុ​ន​

​    ​ក្រោយ​ធ្វើការ​នៅ Google បាន​ប្រាំបី​ឆ្នាំ លោក Kataru មាន​អារម្មណ៍​ថា​ធ្វើការ​គ្មាន​ឈប់សម្រាក​ទាល់តែសោះ​។ គាត់​បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​នៅ​ដដែលៗ​។ ខ្ញុំ​បានធ្វើការ​ដោយ​ផ្អែកលើ​ខួរក្បាល​ម្ខាង​អស់​រយៈពេល​យ៉ាងយូរ​។ ខ្ញុំ​ចង់​ប្រើ​ខួរក្បាល​ខ្ញុំ​ម្ខាង​ទៀត​ធ្វើ​អ្វី​ផ្សេង​"​។​

​    ​ទីបំផុត​លោក Kataru បាន​ចាក​ចេញពី Google និង​បាន​ទៅរក​ជីវិត​ថ្មី​ទាំងស្រុង​។ ការងារ​ចុងក្រោយ​របស់គាត់​បានចាប់ផ្ដើម​គឺជា​កសិករ​ម្នាក់​។ ក្នុង​ឆ្នាំ​២០០៨ គាត់​បាន​ទិញ​កសិដ្ឋាន​ទំហំ ៣២០ អារ ក្នុង​ទីក្រុង Modesto រដ្ឋកា​លី​ហ្វ​ញ៉ា​។​

គាត់​គឺជា​អ្នកបង្កើត Google Alerts តែ​ឥឡូវ​ជា​ម្ចាស់​កសិដ្ឋាន​ដំណាំ​អាល់​ម៉ុ​ន​

​    ​សព្វថ្ងៃ​ចម្ការ ដែល​ដាំ​នូវ​ផ្លែ​អែប​ព្រីខ​ត និង​អាល់​ម៉ុ​ន ដោយបាន​ផលចំណេញ​យ៉ាង​កាក់កប​និង​មាន​បុគ្គលិក​តែ​ប្រាំ​បីនាក់​ប៉ុណ្ណោះ​។ ចំណូល​ក្នុង​មួយឆ្នាំ​ទទួលបាន​២,៥​លាន​ដុល្លារ​៕