អ្នកនឹង​អាច​ដកដង្ហើម​បាន​ដូច​ត្រី​អ៊ីចឹង បើសិន​ជាមាន​ឧបករណ៍​ស្រកាត្រី​សប្ប​និម្មិត​មួយ​នេះ​

    ​ពេល​ទើប​បង្ហាញខ្លួន​ដំបូង ឧបករណ៍​ស្រកាត្រី​សប្ប​និម្មិត​របស់​ក្រុមហ៊ុន "Triton" ត្រូវបាន​ពណ៌នា​ថា​ជា​ឧបករណ៍​របស់​តួ James Bond ចុងក្រោយ​គេ​បង្អស់ ដែល​អាចឱ្យអ្នក​រាល់គ្នា​មាន​សមត្ថភាព​ដកដង្ហើម​ក្នុង​ទឹក​ដូច​ត្រី​អ៊ីចឹង​។​

​    ​ប៉ុន្ដែ​ឥឡូវ​អ្នកបង្កើត​ឧបករណ៍​ដ៏​មិន​គួរឱ្យ​ជឿ​នេះ​បាន​សង​ជិត​៩០​ម៉ឺន​ដុល្លារ​ទៅ​ស្ថាបនិក​វេ​ប​សាយ​អាមេរិក Indiegogo វិញ​ចំពេល​ដែលមាន​ការរិះគន់​ថា​បច្ចេកវិជ្ជា​មិនអាចធ្វើ​ទៅរួច​បានទេ​។​

​    ​ទោះយ៉ាងណា ក្រុមហ៊ុន Triton ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង Stockholm មួយ​នេះ​មិន​សុខចិត្ត​បណ្តែតបណ្តោយ​ឱ្យ​គម្រោង​នេះ​ស្លាប់​ទៅវិញ​នោះទេ​។​

​    ​ឥឡូវ​ក្រុមហ៊ុន Triton បានចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​លុយ​មួយ​ដោយ​ប្រមូលបាន ២៤​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​តម្លៃ ៥០.០០០ ដុល្លារ​របស់ខ្លួន​។​

អ្នកនឹង​អាច​ដកដង្ហើម​បាន​ដូច​ត្រី​អ៊ីចឹង បើសិន​ជាមាន​ឧបករណ៍​ស្រកាត្រី​សប្ប​និម្មិត​មួយ​នេះ​

​    ​នៅពេល​វា​ត្រូវបាន​បង្ហាញខ្លួន​ដំបូង​ក្នុង​ឆ្នាំ​២០១៣ អ្នក​រចនា​លោក Jeabyun Yeon បាន​និយាយថា ស្រកាត្រី​របស់ Triton អាចធ្វើ​ឲ្យ​គេ​ស្រូប​អុកស៊ីសែន​ពី​ទឹក​។​

​    ​នៅពេលនោះ​គាត់​បាន​ទទូចថា​វា​គ្រាន់តែ​ជា​គំរូ​ទេ​។ ប៉ុន្ដែ​បើទោះជា​អ៊ីចឹង​ក្ដី គម្រោង​នេះ​ផលិត​ឧបករណ៍​របស់​ក្រុមហ៊ុន Triton បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​វេ​ប​សាយ Indiegogo ដើម្បី​ដាក់លក់​ផលិតផល​នេះ​ក្នុងតម្លៃ ៣០០​ដុល្លារ​។​

​    ​ឧបករណ៍​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នក​រាល់គ្នា​នៅក្រោម​ទឹក​រយៈពេល​៤៥​នាទី​និង​ជម្រៅ ៤​ម៉ែត្រ​កន្លះ​។​

អ្នកនឹង​អាច​ដកដង្ហើម​បាន​ដូច​ត្រី​អ៊ីចឹង បើសិន​ជាមាន​ឧបករណ៍​ស្រកាត្រី​សប្ប​និម្មិត​មួយ​នេះ​

​    ​វា​រចនា​ឡើង​មាន​ដៃ​ពីរ​សងខាង ប្រើ​នូវ​សរសៃ​ប្រហោងៗ Microporous ដែល​អាច​ទាញយក​អុកស៊ីសែន​ពី​ក្នុង​ទឹកបាន​។​

​    ​សូម​ទស្សនា​វីដេអូ​១២​នាទី​នៃ​សកម្ម​ភាពបុរស​ម្នាក់​ប្រើ​នូវ​ឧបករណ៍​ស្រកាត្រី​សប្ប​និម្មិត​ខាងក្រោម តើ​លោកអ្នក​យល់​យ៉ាងណា​?៕