Goo Hye Sun និង​ Ahn Jae Hyun​នឹងរៀប​ការ​នៅ​ខែ​ក្រោយ​នេះ

អ្នក​ដែល​មាន​ចិត្ត​លើ​តារា​ឆ្នើម​ទាំង​ពីរ​នេះ ចូរ​ត្រៀម​ចិត្ត​ទទួល​យក​ដំណឹង​នេះ​អោយ​ហើយ​ទៅ! ពាក្យ​ចចាមអារ៉ាម​មួយ​​​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​មួយ​ផ្សេង​ទៀត​ បាន​លេច​លឺ​ខ្ទរខ្ទារ​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ​គូស្នេហ៍​តារា​ឆ្នើម គឺ Ahn Jae Hyun និង Goo Hye Sun. ​មាន​គម្រោង​រៀប​ការ​ជាមួយ​គ្នា។​ កាលពី​មុន ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា​នឹង​រៀប​ចំណង​អាពាហ៍ពិពាហ៍​នា​ឱកាស​ចុង​ឆ្នាំ​នេះ។ ដោយ​ឡែក​អ្វី​ៗ​អាច​នឹង​កើត​ឡើង​កាន់​តែ​ឆាប់​ជាង​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​រំពឹង​ទុក។

របាយ​ការណ៍​មួយ ចេញ​ផ្សាយ​ដោយ Sports DongA ​បាន​លើក​ឡើង​ថា “បន្ទាប់​ពី​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​បាន​១​ឆ្នាំ គូស្នេហ៍​មួយ​គូ​នេះ នឹង​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​២១​ខែ​ឧសភា​នេះ​ហើយ។ ដោយ​ឆ្លង​កាត់​ការ​ជួប​គ្នា​រវាង​គ្រួសារ​ទាំង​សង​ខាង អ្នក​ទាំង​ពី​ទទួល​បាន​ការ​អនុញ្ញាត​រៀប​ការ និង​ការ​កំណត់​ពេល​វេលា​រៀប​ការ។​​ ពួកគេ​មាន​គម្រោង​អញ្ជើញ​តែ​សាច់​ញាតិ​គ្រួសារ​ទាំង​សង​ខាង​ជា​ភ្ញៀវ​ក្នុង​កម្ម​វិធី​មង្គល​ការ​តែ​ប៉ុណ្ណោះ។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្មាន​ភ្នាក់​ងារ​ណា​មួយ​នៃ​អ្នក​ទាំង​ពីរ​ដែល​ក្រុម​ការងារ​អាច​ទាក់​ទង​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិស្ដារ​បាន​ឡើយ។

ប្រភពៈ

ដោយៈ Gemini Fleta


  • Goo Hye Sun និង​ Ahn Jae Hyun​នឹងរៀប​ការ​នៅ​ខែ​ក្រោយ​នេះ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:បច្ចេកវិទ្យា
Tags: