បន្ទាប់​ពី​បារាំង បែលហ្សិក និង​អាមេរិក​ ឥលូវ​ដល់​វេន​អាល្លឺម៉ង់​

ទីក្រុង​មួយ​របស់​អាល្លឺម៉ង់​ ត្រូវ​បាន​បិទ​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ពី​សំណាក់​ខ្មាំង​កាំភ្លើង​ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​នៅ​ក្នុង​ទីក្រុង។ នៅ​ថ្ងៃ​ទី ០៧​ ខែ មេសា​នេះ នៅ​ក្នុង​ទីក្រុង​ Heidenheim ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់​ មាន​ហេតុការណ៍​បាញ់​ប្រហារ​មួយ​ ដែល​ក្នុង​នោះ​ ខ្មាំង​កាំភ្លើង​ បាន​ជិះ​រថយន្ត​​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង​​តែ​ម្ដង​។

បន្ទាប់​ពី​បារាំង បែលហ្សិក និង​អាមេរិក​ ឥលូវ​ដល់​វេន​អាល្លឺម៉ង់​

ក្រោយ​ហេតុការណ៍​នេះ​ភ្លាមៗ​ ក្រុម​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​​តាម​រក​ចាប់​ខ្លួន​​ជន​ដែល​ជា​ខ្មាំង​កាំភ្លើង​ ដោយ​ក្នុង​នោះ​មាន​ការ​បិទ​ទីក្រុង​ និង​មាន​ការ​ចូលរួម​ជួយ​តាម​រក​ដោយ​ឧទ្ធម្ភាគចក្រ​ផង​ដែរ​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា អ្នក​រង​របួស​ជា​នរណា​ ហើយ​ស្ថានភាព​របស់​អ្នក​រង​របួស​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​យ៉ាង​ណា​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​នៅ​មិន​ទាន់​អាច​ដឹង​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នេះ​ ព្រម​ទាំង​ថា​តើ​​ក្រុម​ណាមួយ​​ដែល​មាន​​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​បាញ់​ប្រហារ​នេះ​ផង​ដែរ​ ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ គេ​បាន​លើក​ឡើង​ថា​ ការ​បាញ់​ប្រហារ​នេះ​ ប្រហែល​ជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ ក្រុម​​Rival Biker Gangs។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖


  • បន្ទាប់​ពី​បារាំង បែលហ្សិក និង​អាមេរិក​ ឥលូវ​ដល់​វេន​អាល្លឺម៉ង់​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ជីវិតនិងសង្គម
Tags: