Europa League៖ ហង្ស​ក្រហម ស្មើ​លើ​ដី​ Dortmund

​ក្នុង​​ជំនួប​​ការ​ប្រកួត​ UEFA Europa League ​វគ្គ​៨​ក្រុម​ ជើង​ទី​១ នា​កីឡដ្ឋាន​ Westfalenstadion វេលា​ម៉ោង​០២:០៥​នាទី​​​​​​យប់​មិញ​ ក្រុម​ខ្លាំង​​របស់​អាល្លឺម៉ង់​​ Borussia Dortmund បាន​ស្មើ​ ១-១ ជា​មួយ​ក្រុម​ហង្ស​ក្រហម​ Liverpool របស់​អង់គ្លេស។

 

Europa League៖ ហង្ស​ក្រហម ស្មើ​លើ​ដី​ Dortmund
 

 

នៅ​​តង់​ទី​១​ នាទី​៣៦​ ក្រុម​​​​ហង្ស​ក្រហម​ Liverpool បាន​​ស៊ុត​នាំ​មុខ​​​ក្រុម​ម្ចាស់​ផ្ទះ​ Dortmund ១​គ្រាប់​មុន ដោយ​កីឡាករ​​សញ្ជាតិ​បែលហ្ស៊ិក​​ Origi។ យ៉ាង​​ណា​ក្ដី នៅ​​នាទី​​ ​៤៨ ក្នុង​តង់​ទី២ ក្រុម​ម្ចាស់​​​​ផ្ទះ Dortmund បាន​តាម​​ស្មើ​​ក្រុម​ភ្ញៀវ Liverpool វិញ​ដោយ​ការ​តែត​បញ្ចូល​ទី​​ដោយ​កីឡាករ​ Hummels ដោយ​មាន​ការ​​លើក​បាល់​​​​​យ៉ាង​ល្អ​ពី​កីឡាករ​​មិត្ត​រួម​ក្រុម Mkhitaryan ។ ចំពោះ​ក្រុម​ទាំង ២ នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​ក្នុង​ទឹកដី Anfield របស់​ ក្រុម​ Liverpool ​ក្នុង​​វគ្គ​៨​ក្រុម​ ជើង​ទី​២ នៃ​ការ​ប្រកួត​UEFA Europa League ដដែល​​​នា​ថ្ងៃ​សុក្រ​ ទី​១៥​​ មេសា​​ វេលា​ម៉ោង​ ២:០៥​នាទី​យប់​(ម៉ោង​នៅ​កម្ពុជា)។

 
ចំណែកលទ្ធផលគូផ្សេងៗទៀត ក្នុងជំនួប UEFA Europa League ​វគ្គ​៨​ក្រុម​ ជើង​ទី​១ វេលា​ម៉ោង​០២:០៥​នាទី​​​​​​យប់​មិញ​នេះដែរគឺ៖

 

– Ath Bilbao ១-២ Sevilla
– Sporting Braga ១-២ Shakt Donsk
– Villarreal ២-១ Sparta Prague៕

 

 
ចុចអាន៖  Neuer ​​​ដាស់តឿន​ Liverpool​ ​មុន​ប៉ះ​​ Dortmund

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​

​​​​
​​​