តួឯក​ស្រី​រឿង F4 កូរ៉េ នឹង​ចូល​រោងការ​ជាមួយ​តារា​ប្រុស​ក្មេង​នៅ​ខែ​ក្រោយ

បើ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ទេ តារា​សម្ដែង Goo Hye Sun តួឯក​រឿង “Boys Over Flower” នឹង​ចូល​រោង​ការ​ជាមួយ​តារា​សម្ដែង Ahn Jae Hun នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​ខាង​មុខ។​

 

តួឯក​ស្រី​រឿង F4 កូរ៉េ នឹង​ចូល​រោងការ​ជាមួយ​តារា​ប្រុស​ក្មេង​នៅ​ខែ​ក្រោយ
 

ត្រឹម​តែ​១​ម៉ោង​ក្រោយ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​លេច​ឮ​ថា​តារា​សម្ដែង​ស្រី Goo Hye Sun និង​តារា​សម្ដែង​ប្រុស Ahn Jae Hyun កំពុង​តែ​រៀបចំ​ពិធី​មង្គល​ការ​របស់​ខ្លួន​នោះ តំណាង​ក្រុមហ៊ុន​របស់​អ្នក​ទាំង​២​បាន​ចេញ​មក​បញ្ជាក់​ថា​ព័ត៌មាន​ខាង​លើ​គឺ​ជា​ការ​ពិត។

 

តាម​រយៈ YG Entertainment តំណាង​ក្រុមហ៊ុន​របស់ Goo Hye Sun តារា​សម្ដែង​ទាំង​២​បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​បាន​សម្រេច​ចិត្ត​ថា​នឹង​ក្លាយ​ជា​មួយ​ចំណែក​ក្នុង​ជីវិត​របស់​គ្នា​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​នេះ។ ពួក​យើង​បាន​ដឹង​ថា​ការ​រស់​នៅ​ជាមួយ​នេះ​មាន​សារៈសំខាន់​ប៉ុណ្ណា ហើយ​នឹង​រស់​នៅ​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច”។

 

តួឯក​ស្រី​រឿង F4 កូរ៉េ នឹង​ចូល​រោងការ​ជាមួយ​តារា​ប្រុស​ក្មេង​នៅ​ខែ​ក្រោយ

 

BH Entertainment តំណាង​ក្រុមហ៊ុន​របស់ Ahn Jae Hyun បាន​បន្ថែម​ថា៖ “អ្នក​ទាំង​២​នឹង​រៀបចំ​មង្គល​ការ​តូច​មួយ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​​ដែល​មាន​ការ​ចូល​រួម​តែ​ពី​សំណាក់​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ”
 

គួរ​បញ្ជាក់​ដែរ​ថា Ahn Jae Hyun និង Goo Hye Sun ជួប​គ្នា​ដំបូង​តាម​រយៈ​ការ​សហការ​ក្នុង​រឿង “Blood”។ តួរឿង F4 កូរ៉េ​ឆ្នាំ​នេះ​មាន​អាយុ ៣១​ឆ្នាំ រីឯ​អនាគត​ស្វាមី​នាង លោក Ahn Jae Hyun មាន​អាយុ ២៨​ឆ្នាំ៕

 

ចុចអាន៖ចិន​ចេញ​បញ្ជាហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រឿង “Descendants of the Sun”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
allkpop