ស៊ីនហួ​រាយការណ៍​ថា​អតីត​មេ​ដឹកនាំ​កំពូល​ យោធា​ចិន​ សារភាព​ចំពោះ​អំពើ​ពុក​រលួយ​

ក្រុងប៉េកាំងៈ ដោយ​ស្រង់សម្តី​ក្រុម​រដ្ឋ​អាជ្ញាធរ ដែល​បានពណ៌​នា​ថា ចំនួន​ទឹក​ប្រាក់​នោះ «ច្រើន​ក្រៃ​លែង​» ទីភ្នាក់​ងារសារ​ព័ត៌​មានស៊ីនហួ​ផ្លូវការ​ បាន​រាយការណ៍​ពីថ្ងៃ​ពុធថា អតីត​មេដឹកនាំ​យោធា​កំពូល​ចិន​ លោក​គូ ប៉ូស៊ាង (Guo Boxiong) បានសារ​ភាព​ថា​បាន​ទទួល​សំណូក​។

អស់​ពេលមួយ​ទសវត្សរ៍ លោក គូ គឺជា​អនុ​ប្រធាន​ម្នាក់​ក្នុង​ចំណោម​ពីរ​នៃ​គណៈកម្មាធិការ​ យោធា​មជ្ឈិម គឺ​ជាជន​ទីពីរ​បន្ទាប់ពី​ប្រធានាធិប​តីចិន​ក្នុងស្ថាប័ន​កំពូល​នៃ​កង​ទ័ពរំដោះ​ប្រ​ជាជន (PLA)។​ លោក​បាន​ចូល​និវត្តន៍​ក្នុង​ឆ្នាំ ២០១២ និង​ត្រូវបាន​បណ្តេញ​ពីបក្ស​កុម្មុយ​នីស្ត​ដែល​កំពុង​កាន់​អំណាច​ពីឆ្នាំ​មុន។

ការដួល​រលំ​របស់​លោក បាន កើត​ឡើងខណៈ​លោក​ស៊ី ជីន​ភីង​ ព្យាយាម​ពង្រឹង​អំណាច​ខ្លួន​និងកែ​លម្អ​ការគ្រប់គ្រង​របស់គាត់​លើ​ PLA​ ជាយោធា​ធំ​បំផុត​របស់​ពិភពលោក​ ហើយតាម​បច្ចេកទេស​ជា​កម្លាំង​ប្រដាប់​អាវុធ​ របស់​គណបក្ស​កំពុង​តែកាន់​អំណាច​ជាជាង​របស់​រដ្ឋ​ចិន។

ស៊ីនហួ​រាយការណ៍​ថា​អតីត​មេ​ដឹកនាំ​កំពូល​ យោធា​ចិន​ សារភាព​ចំពោះ​អំពើ​ពុក​រលួយ​

អតីត​អនុ​ប្រធាន​គណៈកម្មាធិការ​យោ​ធា​មជ្ឈិម​ចិន ឧត្ដម​សេនីយ៍ គូ ប៉ូ​ស៊ាង​ ក្នុង​ជំនួបមួយនៅ​មន្ទី​របញ្ជកោណ​ពីខែ​កាក្កដា ឆ្នាំ ២០០៦។ Afp

ទីភ្នាក់​ងារ​ស៊ីន​ហួ បាន​ស្រង់​សម្តីក្រុម​រដ្ឋ​អាជ្ញាយោធា ដូច​បាន​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍ មួយ​ថា លោក​គូត្រូវ​បាន​រក​ឃើញថា បានយក​ប្រៀប​ នៃ​តំណែង​របស់​ខ្លួន «ដើម្បី​ជួយ​ដំឡើង​ឋានន្តរស័ក្តិ​ និងការ​ប្តូរ​ទីកន្លែង​នៃ មនុស្ស​ច្រើនទៀត​ ដោយ​ទទួល​យក​ប្រាក់សំណូក​ដ៏ច្រើន​ក្រៃលែង​ដោយ​ផ្ទាល់ និង​តាមរយៈ​ គ្រួ​សារ​របស់លោក​»។

ទីភ្នាក់​ងារ​នោះ​បាន​និយាយ ថា បុរស​ វ័យ ៧៣ ឆ្នាំរូបនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ជាផ្លូវ​ការ​ និង​នីតិវិធី​ដើម្បី​កាត់ទោសកាន់​បាន​ចាប់ផ្តើម​ហើយ។​ រឿងនេះ​កើតឡើង​បន្ទាប់ពី​លោកបូ ស៊ី​ឡៃ ដែលដួល​រលំ មុន​លោក​ស៊ី​ឡើង​កាន់​អំណាច​លោកគូគឺជា​អតីត​សមាជិកទី ៤ នៃកា រិយាល័យ​នយោបាយ ២៥ រូប ដែល​ដួលរលំ។

ស៊ីន​ហួ បាន​ស្រង់សម្តី​មន្ត្រី​រដ្ឋ​អាជ្ញា​ដូច​បាន​និយាយ​ថា លោក គូ «បាន​សារភាព​ចំពោះ​ឧក្រិដ្ឋកម្ម​សង្ស័យ​នៃ​ការ​ស៊ីសំណូក​»។មន្ត្រីរូប​នោះបាន​ប្រាប់​ថា ក្រុម​រដ្ឋ​អាជ្ញា​ បាន​ទទួល​យក​អាក្បកិរិយា​ទទួល​ខុស​ត្រូវ​ខ្ពស់មួយ​ចំពោះ​មុខ​ច្បាប់​និង​ចំពោះ​ប្រវត្តិសាស្ត្រ និងបាន​រឹប​អូស​ប្រាក់ និង​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​ ដោយ អនុ​លោមទៅតាម​ច្បា​ប់​។

អ្នកផ្សេង​ទៀត​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ នឹងត្រូវ​ដាក់​ទោស​ដោយ​គ្មាន​ការអត់​ឱន​។ មន្ត្រីរូប​នោះ​ បាននិយាយថា លោក​គូ បាន​អាន និង​ចុះហត្ថ​លេខា​លើ​អត្ថបទ​សួរចម្លើយ​នីមួយ​ៗ ដោយ​បន្ថែមថា​ សិទ្ធិ​ផ្លូវ​ច្បាប់​របស់​គាត់​ «ត្រូវ​បានធានា​យ៉ាង​ពិត​ប្រាកដ។

គេហ​ទំព័រព័ត៌មាន Netease.com បាន​រាយការណ៍នៅ ពេល​ដែល​លោក​ត្រូវ​បាន​បណ្តេញ​ចេញថា​គ្រួសារលោកគូ បានទ្រព្យ​សម្បត្តិ​ដ៏ច្រើន​សម្បើម​ បន្ទាប់ពី​លោក​បាន​ឡើង​មកកាន់​តំណែង មាន​អំណាច​ខ្ពស់បំ​ផុត​នេះ។

គេហ​ទំព័រ​ព័ត៌មាន​នោះ បាន​និយាយថា ភរិ​យាគាត់ អ្នក​ស្រី He Xiulian បាន​ដើរតួជាអ្នក​សម្រុះ​សម្រួល​ម្នាក់​រវាង​គាត់ និង​ក្រុមមន្ត្រី យោ​ធា​ជាន់ខ្ពស់ដោយ​ទទួល​សំណូក​សម្រាប់​ការ​ដំឡើង​ថានន្តរ​ស័ក្តិ​ និងការ​សង​ប្រាក់វិញ​បើ​តំណែង​នោះ មិនបាន​សម្រេច៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍