មីយ៉ាន់​ម៉ា-ចិន សន្យា ពង្រឹង​ទំនាក់​ទំនង​

ក្រុងយ៉ាំងហ្គោនៈ រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា លោក​ស្រី​ អ៊ុងសាន ស៊ូជី ពីថ្ងៃ​អង្គារ​បានជួប​សមភាគី​ចិន នៅក្នុង​កិច្ចការ​ទូតដំបូង​នៃ រដ្ឋាភិបាល​គាំទ្រ​លទ្ធិប្រជាធិប​តេយ្យ​ថ្មី​របស់​លោកស្រី​ ដោយ​គូស​បញ្ជាក់​ពីសារៈ​សំខាន់​នៃទំនាក់​ទំនង​ជាមួយ​ក្រុងប៉េ​កាំង។

នៅ​ឯសន្និសីទ​កាសែត​មួយ​ បន្ទាប់ពី​លោក​ស្រីពណ៌នា​ទំនាក់​ទំនង​ទាំងនោះ​ថា​ មាន​សារៈ​សំខាន់ ណាស់​ទាំងផ្នែក​នយោបាយ សង្គម​និង​សេដ្ឋកិច្ច។

លោកវ៉ាង បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោកមាន​ការ​យកចិត្ត​ទៅលើ​ការ​បង្កើត​ទំនុក​ចិត្តបន្ថែម​ទៀត​រវាង​ អ្នកជិត​ខាង​ទាំង​ពីរ​និងបាន​សន្យាថា ចិន​នឹង​គាំទ្រយ៉ា​ង​ពេញ ទំហឹង​ដល់​ដំណើរការ​ផ្សះផ្សាជាតិ​របស់​មី​យ៉ាន់ម៉ា។

លោក​បាន​និយាយ​តាមរយៈ​អ្នកបក​ប្រែថា៖ «ចិន​ជា​អ្នក​ជិតល្អ​ម្នាក់​ចំពោះ​មីយ៉ាន់ម៉ា​។ យើងចង់​ធ្វើឲ្យ​ល្អប្រសើរ​ដល់​ចំណង ទាក់ទង​រវាង​ប្រទេស​ទាំងពីរ»។

ក្រុងប៉េ​កាំងធ្លាប់​ជួយការ​ពារ​អតីត​របបយោធា​មី​យ៉ាន់ម៉ា​ឲ្យរួចផុត​ពីភាព​អាម៉ាស់​ជា​អន្តរជាតិ​ ខណៈ​លោកស្រី​ស៊ូជី ទទួលរង​ការ​ឈឺចាប់​ដោយសារ​ការឃុំ​ខ្លួននៅ​ក្នុង​ផ្ទះជាច្រើន​ឆ្នាំ។

មីយ៉ាន់​ម៉ា-ចិន សន្យា ពង្រឹង​ទំនាក់​ទំនង​

យោធា​មីយ៉ាន់​ម៉ាតវ៉ា​ ប៉ុន្តែសភា បានអនុ​ម័ត​សេចក្តី​ស្នើ​ច្បាប់​ ទីបឹ្រក្សា​រដ្ឋ

ក្រុងណៃពិដោៈ ក្រុមអ្នក​ធ្វើ​ច្បាប់​យោធា បានក្រោ​ក​ឈរ​តវ៉ា​ និងធ្វើ​ពហិការ​ការបោះឆ្នោត​នោះ​ ប៉ុន្តែជា​ការ​អត់​ប្រយោជន៍​ខណៈ សភាជាន់​ទាបដែល​គ្រប​ដណ្តប់​ដោយ​បក្ស NLD ពីថ្ងៃ​អង្គារ បាន អនុ​ម័តលើ​សំឡេង​លើស​លប់​នូវ​សេចក្តី ស្នើ​ច្បាប់ទីប្រឹក្សា​រដ្ឋ​ ដោយ​បង្កើត​តំណែង​ថ្មី ដ៏សំខាន់​មួយ​សម្រាប់​លោក​ស្រី​អ៊ុងសាន ស៊ូជី។

ដោយបាន​អនុ​ម័តនៅ​សភា​ជាន់ខ្ពស់​ពីសប្តាហ៍​មុនរួចហើយ​នោះ​ សេចក្តី​ព្រាង​ដែល​មិនត្រូវ​បានកែ​ប្រែ​នោះមិន​ទៅដល់​ប្រធានា​ធិបតី​ U Htin Kyaw ដើម្បី​ចុះហត្ថលេខា​ឲ្យ​កា្លយ​ជាច្បាប់​ទេ។

រាល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក​សភា​យោធា​បីរូប និង​តំណាង​មួយ​រូបមក​ពីគណបក្ស​សហជីព​សាមគ្គី​និងអភិវឌ្ឍន៍​ដើម្បី​ស្នើឲ្យ​មានវិសោធន​កម្ម ១៣ ចំណុច​ទៅ​លើសេចក្តី​ព្រាង​នោះ​ត្រូវបានទាត់​ចោល ខណៈ​សភា​បានមើល​ឃើញ​ផ្ទាល់​ភ្នែកជា​លើក​ដំបូង​ដែលមាន​ការ​ផ្លាស់ប្តូរ​យ៉ាងធំ​ដើម្បី​អ្វី​ឲ្យមាន​តុល្យ​ភាព​អំណាច​នីតិប្បញ្ញត្តិ​បន្ទាប់ពី​គណបក្ស​ NLD ទទួល​ជ័យជម្នះ​ក្នុង​បោះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី​កាលពី​ខែវិច្ឆិកា​ ឆ្នាំទៅ។

សមាជិក​សភា​តែងតាំង​ដោយយោ​ធា​ដែលមាន ២៥ ភាគ​រយសមាជិក​សភា​ បាន​អះអាង​ថា​ សេចក្តី​ព្រាងនោះ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​ដោយ​សារ​សេចក្តី​ព្រាងនោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់ការ​បែងចែក​អំណាច​រវាង​អំណាច​នីតិប្រតិបត្តិ​និង​អំណាច​នីតិ​ប្រតិបត្តិ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍