នារីម្នាក់ ប្រុងលោតសម្លាប់ខ្លួន តែប្តូរចិត្តវិញ មានអីខ្យល់ខ្លាំង បក់ឲ្យធ្លាក់ចុះក្រោម ស្លាប់ដដែល

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានអាយុ២១ឆ្នាំ មានបំណងចង់លោត ពីលើអគារកម្ពស់៦ជាន់ មួយកន្លែង នៅឯក្រុង Fuzhou ខេត្ត Fujian កាលពីពេលថ្មីៗកន្លងទៅ ក្រោយមានការឈ្លោះប្រកែកគ្នា ជាមួយមិត្តប្រុសរបស់នាងរួចមក

អ្នកឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ពេលនោះមានមនុស្ស២-៣នាក់ បានព្យាយាមសម្រុះសម្រួល កុំឲ្យនាងលោតចុះក្រោម ទើបក្រោយមកនាងបានប្តូរចិត្តងើបឈរ ក្នុងគោលបំណង ចង់ចុះមកកន្លែងសុវត្ថិភាពវិញ តែនៅពេលនោះមានខ្យល់កន្រ្តាក់យ៉ាងខ្លាំង ទាញនាងឲ្យផ្ងារក្រោយ ធ្លាក់ចុះមកក្រោមស្លាប់តែម្តង។ ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងថាមិត្តប្រុសរបស់នាង មានវត្តមាននៅកន្លែងកើតហេតុនោះ រឺក៏អត់នោះទេ។ 

ជាក់ស្តែង ក្រោយពេលកើតហេតុ នាងក៏ត្រូវបានគេ ប្រកាសថាស្លាប់នៅនឹងកន្លែង ហើយរឿងរ៉ាវនេះក៏កំពុង ស្ថិតក្រោមការសុើបអង្កេត ពីសំណាក់ប៉ូលិសផងដែរ៕

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • នារីម្នាក់ ប្រុងលោតសម្លាប់ខ្លួន តែប្តូរចិត្តវិញ មានអីខ្យល់ខ្លាំង បក់ឲ្យធ្លាក់ចុះក្រោម ស្លាប់ដដែល已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/08  Category:ប្លែកៗ