ប្លន់អាជីវករនៅស្រុកពួក អស់ជាង​៣៥​លានរៀល និងដុល្លារ៥ពាន់​

បាត់ដំបង៖ ជន​ស​ង្ស័​យ​ចំ​នួ​ន​៣នា​ក់​ មិ​ន​ស្គា​ល់​អ​ត្ត​ស​ញ្ញា​ណ ​ស្លៀ​ក​ពា​ក់​ស៊ី​វិ​ល​ប្រ​ដា​ប់ ដោ​យ​អា​វុ​ធ​​ បានធ្វើសកម្មភាពប្លន់​ ទៅអាជីវករ​​ ក្នុងស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង ២០និង​៣០នាទី ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ។​ យោងតាម​សមត្ថកិច្ច​បានឲ្យដឹងថា «ហេតុការណ៍​ប្លន់នេះ បានកើតឡើង នៅ​ភូមិគោកឫស្សី ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប បង្ករឡើងដោយ ជនសង្ស័យចំនួន ៣នាក់ មិនស្គាល់អត្តសញ្ញាណ» ។​ 

ប្រភពខាងលើបានបន្តថា «ជនសង្ស័យចំនួ​ន៣នាក់ បានធ្វើសកម្មភាព ចូលប្លន់​ អាជីវករឈ្មោះ ម៉ន ម៉ុយ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរលក់ចាប់ហួយ ប្តីនឹងប្រពន្ធឈ្មោះមួន ម៉ាច អាយុ ៣៥ឆ្នាំ បានប្រដាប់ ដោយអាវុធអាកា ចំនួន ២ដើម និង​អាវុធខ្លីមួយដើម ដោយធ្វើសកម្មភាព បាញ់ទៅលើ ក្មួយម្ចាស់ផ្ទះឈ្មោះនៅ ត្រា ភេទប្រុសអាយុ ២២ឆ្នាំ បណ្តាលអោយរបួស ជើងខាងស្តាំ »។ 

សកម្មភាពប្លន់នេះ ជនសង្ស័យបាន ប្រមូលប្រាក់ សាបសិប​ប្រាំលាន និងម្ភៃម៉ឺនរៀល (៣៥២០០០០០)​ លុយដុល្លារ ៥ពាន់ដុល្លារ​អាម៉េរិក លុយបាត ៣ពាន់បាត កងដៃផ្លាទីន ចំនួន​៥កង ចិញ្ចៀនមាស​ចំនួន ១ជី ទូរសព្ទដៃមួយ គ្រឿងម៉ាកJ4. លេខ 0888517878 នឹងមួយគ្រឿង ទៀតមិនចាំលេខ ។​ កម្លាំង​មានសមត្ថកិច្ច បានបន្ថែមទៀតថា «កម្លាំងជំនាញ​ កំពុងធ្វើការកំណត់មុខ ​សញ្ញា​ជនសង្ស័យ ធ្វើការចាប់ខ្លួន យកមកចាត់ការ​តាមផ្លូវច្បាប់​» ៕​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត