ស្រាវជ្រាវ​ រក​មេខ្លោង​ គ្រឿងញៀន ជានា​រី​រូប​ស្រស់​ម្នាក់

ខេត្តក្រចេះ ៖ នារី​រូប​ស្រស់​ម្នាក់​ត្រូវ​នគរបាល​កំណត់​ថា ជា​មេ​ជួញដូរ​គ្រឿង​ដ៏​ធំ​មួយ​នៅ​ស្រុក​ឆ្លូង ហើយ​ត្រូវ​កម្លាំង​ចាប់ខ្លួន​បាន កាល​ពី​​រសៀល​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​ភូមិ​ដងក្តោង ឃុំ​ពង្រ ស្រុក​ឆ្លូង ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង ។

នារី​សង្ស័យ​ខាងលើ​ឈ្មោះ​ឡាយ ឈុ​ន​លី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ មាន​ប្តី​តែ​មិន​ច្បាស់លាស់ ។

លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង លោក​វរសេនីយ៍ទោ ឌួ​ង សុ​ទ្ធី បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​លើ​នារី​សង្ស័យ​រូប​នេះ គឺ​កម្លាំង​នគរបាល​បាន​តាមដាន និង​ស៊ើបអង្កេតរយៈពេល​ជា​យូរ​មក​ហើយ ទើប​ចាប់​បាន ។

ក្នុង​ការ​បង្ក្រាប​នេះ ត្រូវ​នគរបាល​ស្រាវ​ជ្រាវ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ និង​២៤​កញ្ចប់​តូច ព្រមទាំង​សម្ភារ​សុទ្ធ​សឹង​ជា​អាវុធ​មួយ​ចំនួន​ដូច​ជា​ដាវ កាំបិត​​​ស្នៀត កាំភ្លើង​ខ្យល់ និង​ដែកឆាប ដែល​លាក់​នៅ​ក្នុងផ្ទះ​។

លោក​អធិការ​ឱ្យ​ដឹង​ថា ក្រោយ​ការ​ឃាត់ខ្លួន​នារី​សង្ស័យ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន ដើម្បី​ចាត់វិធានការ​តាម​បន្ត ទៅ​ស្នងការដ្ឋាន កាលពី​រសៀល​ថ្ងៃ​ទី​៧ មេ​សា នេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត